កម្ពុជាបានសម្ភោធស្ថានទូតនៅក្នុងប្រទេសតួកគី (Video Inside)
កម្ពុជាមានស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសតួកគីហើយ។ ពិធីសម្ពោធជាផ្លូវការបានធ្វើនៅ ក្នុងទីក្រុងអង់ការ៉ា រដ្ឋធានីនៃប្រទេសតួកគីកាលពីថ្ងៃទី២៧កុម្ភៈដោយវត្តមានចូលរួមពីរដ្ឋមន្ត្រី ការបរទេសកម្ពុជាលោក ប្រាក់ សុខុន។
រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋតួកគី លោក ម៉េវ លូត ខាវូសូលូ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធស្ថានទូតខ្មែរលើកដំបូងនោះផងដែរ។ ទំនាក់ទំនងការទូតរវាងកម្ពុជា-តួគី នៅកម្រិតត្រឹមគណៈប្រតិភូត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៧។ រហូតមកដល់ឆ្នាំ២០១៣ ប្រទេសទួរគីបានបង្កើតស្ថានទូតជាផ្លូវការរបស់ខ្លួនក្នុង រាជធានីភ្នំពេញនៃប្រទេសកម្ពុជា។
កម្ពុជាបានភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយតួគីក្នុងឆ្នាំ ១៩៩៤ ហើយមកដល់ឆ្នាំ ២០២២ ដែលមានរយៈពេល ២៨ឆ្នាំ កម្ពុជាបានសម្ភោធអគារស្ថាន ទូតផ្លូវការរបស់នៅក្រុងអង់ការ៉ា៕