ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៧ មីនា ២០២២

អត្ថបទដោយ៖
AMS OneMinute

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ មានលទ្ធភាពអាចផលិត និងផ្គត់ផ្គង់អុកស៊ីហ្សែន

អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ។ ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា គឺសម្តេចមិនអាចចេញក្រៅប្រទេសបាននោះឡើយដោយសារកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

សម្តេចទទួលស្គាល់ថាកម្ពុជាខ្វះខាតនូវបរិក្ខារទំនើបសម្រាប់ព្យាបាល តែមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ

កម្ពុជាក្លាយជាប្រទេសមួយទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩បានល្អក្នុងចំណោមប្រទេសនានាលើពិភពលោក

មនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា ធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងតាមរយៈវ៉ាក់សាំងបង្ការ

កម្ពុជាកំពុងប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥

នៅឆ្នាំ១៩៩៨ ប្រជាពលរដ្ឋកម្ពុជាមានអាយុសង្ឃឹមរស់ ត្រឹម៥៦ឆ្នាំប៉ុណ្ណោះ តែពេលបច្ចុប្បន្ន រហូតដល់ជាង ៧០ឆ្នាំ។ ក្តីសង្ឃឹមនេះ ដោយសារកត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ភាពចម្រើននៃជីវភាព និងការរីកចម្រើននៃប្រព័ន្ធសេវាសុខាភិបាល

ការបំបែកខេត្តត្បូងឃ្មុំ ចេញពីខេត្តកំពង់ចាម ឆ្នាំ២០១៣ បានដោះស្រាយបញ្ហាសុខាភិបាល រដ្ឋបាល និងតុលាការ

សម្តេចតេជោជំទាស់ចំពោះការនិយាយលេងសើចថា “មិនកើតកូវីដមិនទាន់សម័យ” ព្រោះថាមិនដឹងថ្ងៃក្រោយមេរោគនេះនឹងបង្កការលំបាកយ៉ាងណា

វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះ នឹងប្រារព្ធជាធម្មតា

សម្តេចបានប្រើពេលតែ៣ម៉ោងប៉ុណ្ណោះ ក្នុងការសម្រេចចិត្តធ្វើជាសហប្រធានជាមួយ UN លើបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន

សម្តេចតេជោចង់ឃើញសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈប់បាញ់នៅនឹងកន្លែង ហើយបើកការចរចានឹងគ្នា។ ការស្ម័គ្រចិត្តទៅប្រយុទ្ធនៅអ៊ុយក្រែន គឺជាការយកសាំងទៅចាក់នៅលើភ្លើង

កម្ពុជាបានយកចិត្តទុកដាក់លើសន្តិភាពរយៈពេលជាង ៤០ឆ្នាំមកហើយ ហើយសន្តិភាព និងម៉ាក្រូសេដ្ឋកិច្ច ត្រូវក្តាប់ឱ្យមាំ ដើម្បីឱ្យកម្ពុជាបន្តដំណើរទៅមុខ៕

ads banner