ធនាគារ ហត្ថា ម.ក វិនិយោគ១៥លានដុល្លារចូលរួមគាំទ្រ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) តំណាងដោយលោកឆារស៍ វ៉ាន់( Charles Vann )ជាអគ្គនាយករង និងធនាគារ ហត្ថា ម.ក តំណាងដោយលោកឧកញ៉ា ហួត អៀងតុង ជាប្រធាន អគ្គនាយក បានរៀបចំពិធីចុះហត្ថលេខាសម្រាប់ការវិនិយោគ លើសញ្ញាបណ្ណមានបុគ្គលធានា ១៥លានដុល្លាររបស់ គម្រោង សាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ការបោះផ្សាយជាលក្ខណៈបុគ្គល)។ ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ ការសាងសង់ និងការអភិវឌ្ឍគម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោនៅខេត្តកណ្តាល។

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេច បាន ៣២ភាគរយ ដែលបានចំណាយទឹកប្រាក់សរុប ៤១៤ លាន ដុល្លារ (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគ រួច ដោយ CAIC)។ អត្រាការប្រាក់ (Coupon rate) របស់ សញ្ញាបណ្ណ នេះគឺ ៥.៥ភាគរយ ក្នុងមួយឆ្នាំជាមួយ នឹង រយៈពេល (tenor) បីឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។

ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុក មួយធំ ជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុង ការអភិវឌ្ ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងច្រវាក់ ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋាន អន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណប ជ្រោយចង្វារ និង ទីក្រុងទំនើបអូឡាំព្យា (Olympia) ជាដើម។

សូមបញ្ជាក់ថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួម គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយ រដ្ឋលេខាធិកាដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការ កាន់កាប់រចនា ប្លង់សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រង ប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។

ចំណែកឯធនាគារ ហត្ថា ម.ក គឺជាធនាគារមួយក្នុងចំណោម ធនាគារឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបាន អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារពាណិជ្ជ ពីធនាគារជាតិនៃ កម្ពុជា និងក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០៕ ដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner