សហព័ន្ធកីឡាវាយកូនឃ្លីលើតុ គ្រោងនាំយកគ្រូបង្វឹកសញ្ជាតិកូរ៉េ មកបង្ហាត់ជម្រើសជាតិ ត្រៀមស៊ីហ្គេម នៅវៀតណាម

លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា តាមសារអេឡិចត្រូនិក នាព្រឹកថ្ងៃច័ន្ទ ទី៧ ខែមិនា ឆ្នាំ២០២២នេះថា សហព័ន្ធ ក្រោមការដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានស្នើរសុំសម្តេច ពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នាំយកគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង មកបង្ហាត់ក្រុមជម្រើសជាតិត្រៀមចូល ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាអំឡុងខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ។

លោក អគ្គលេខាធិការ បញ្ជាក់ទៀតថា គ្រូបង្វឹកជនជាតិកូរ៉េ ដែលសហព័ន្ធគ្រោងស្នើរសុំយកមកបង្ហាត់ជម្រើសជាតិតាមរយៈគណៈកម្មាធិការជាតិ CAMSOC មានឈ្មោះ Park Chang-Ik មានបទពិសោធន៍បង្ហាត់យូឆ្នាំហើយ និងធ្លាប់បង្ហាត់អត្តពលិកជាច្រើន ដណ្តើមបានពានរង្វាន់ទាំងឆាកជាតិ និងអន្តរជាតិ ។ អគ្គលេខាធិការខាងលើ លើកឡើងទៀតថា ប្រសិនបើមានការឯកភាពពី CAMSOC សហព័ន្ធនឹងអញ្ជើញគ្រូរូបនេះ មកអំឡុងខែមិនានេះតែម្តង ដើម្បីឲ្យជម្រើសជាតិទទួលបានបទពិសោធន៍ និងបច្ចេកទេសខ្ពស់ពីគ្រូកម្រិតអន្តរជាតិ ដើម្បីប្រជែងប្រកបដោយគុណភាព នៅស៊ីហ្គេម នាវៀតណាម ។

សូមបញ្ជាក់ថា លោក Park Chang-Ik គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង មានបទពិសោធន៍ចូលរួមប្រកួតពានក្នុងស្រុក និងអន្តរជាតិជាច្រើន ។ សម្រាប់បទពិសោធន៍បង្វឹកវិញ ពីឆ្នាំ ២០០០ ដល់ ២០២០ គ្រូបង្វឹក នៅបឋមសិក្សា និងវិទ្យាល័យ Jeju-Il គ្រូបង្វឹក – ក្រុមជម្រើសជាតិយុវជនកូរ៉េ- ការចូលរួមការប្រកួតកីឡាវាយកូនឃ្លីលើតុ Asian Junior and Cadet Table Tennis Championships លើកទី១១- គ្រូបង្វឹក និងជាអតីតកីឡារកអាជីព នៅទីក្រុង Danyang City ក្នុងឆ្នាំ១៩៨៦ ធ្លាប់ឈ្នះមេដាយមាស (ក្រុមបុរស) និងមេដាយសំរឹទ្ធ ក្នុងឆ្នាំ១៩៨៦ ។

ជាពិសេសមានបទពិសោធន៍ការងារ រយៈពេល១៨ឆ្នាំ ពីឆ្នាំ១៩៩២ដល់២០២០- ជាប្រធានគណៈកម្មការប្រកួតប្រជែង សមាគមវាយកូនឃ្លីលើតុកូរ៉េ- នាយកប្រតិបត្តិសមាគមកីឡាវាយកូនឃ្លីលើតុកូរ៉េ- អនុប្រធានប្រតិបត្តិ សមាគមវាយកូនឃ្លីលើតុកូរ៉េ គុណវុឌ្ឍ និងពានរង្វាន់គ្រូបង្វឹក១៩៨៦-២០០៦ ៕ អត្ថបទៈ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner