Leicester ចង់បានតារាឆ្នើមម្នាក់របស់ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើង

LEICESTER ត្រូវបានគេរាយការណ៍ថា ក៏មានបំណងចង់ចុះហត្ថលេខាលើតារាឆ្នើមរបស់ Chelsea កីឡាករ Levi Colwill នៅរដូវក្តៅនេះ បន្ទាប់ពីការបង្ហាញដ៏អស្ចារ្យរបស់កីឡាករវ័យក្មេង ក្នុងការខ្ចីជើងនៅ Huddersfield ។

កីឡាករ វ័យ១៩ឆ្នាំរូបនេះ បានបង្ហាញខ្លួន នៅ Championship ចំនួន២២ដងក្នុងរដូវកាលនេះ។ Colwill ជាខ្សែការពារកណ្តាល បានស៊ុតបញ្ចូលទីអោយ Huddersfield យកឈ្នះក្រុម Birmingham ២ទល់០ កាលពីថ្ងៃសៅរ៍ ។ មុនចូលរួមនៅ St Andrew’s កីឡាករជម្រើសជាតិយុវជនអង់គ្លេស បានអវត្តមានប្រកួត៨ ចុងក្រោយដោយសារបញ្ហារបួសជង្គង់ ។

យោងតាមចុះផ្សាយរបស់ Mirror ក្លឹប Leicester បានបញ្ជូនអ្នកសង្កេតការណ៍ ទៅមើលកីឡាករវ័យក្មេងរូបនេះ ដោយលោក Brendan Rodgers ចង់នាំយកខ្សែការពារទៅកាន់កីឡដ្ឋាន King Power នៅចុងបញ្ចប់នៃរដូវកាលនេះ សម្រាប់ពង្រឹងខ្សែការពារបន្ថែមទៀត ៕ ប្រភព ៖ The Sun
អត្ថបទ ៖សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner