ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២

អត្ថបទដោយ៖
ហេង វណ្ណា

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលសម្រាប់អ្នកធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃនេះលោកអ្នកទទួលបានអំណោយផលល្អ ដូច្នេះមិនចាំបាច់ត្រូវបង្ខំខ្លួនជ្រុលពេកទេ។ ក្នុងថ្ងៃនេះលោកអ្នកគឺនឹងទទួលបានផលសម្រេចរាល់ភារកិច្ចការងារទាំងអស់ ហើយរាល់គោលដៅរបស់អ្នកនឹងត្រូវបំពេញ។​ ក្នុងនោះប្រសិនបើអ្នកអាចយកឈ្នះភាពអសកម្ម និងភាពខ្ជិលរបស់អ្នកបាន អ្វីៗនឹងរឹតតែ ប្រសើរបំផុត។ សូមលោកអ្នកចងចាំថា នៅរវាងពេលព្រឹកស្ថានភាពការងារអាចមិនសមប្រកបនឹងបំណង ប៉ុន្តែនៅពេលថ្ងៃបន្តិចទៅផលចម្រើននឹងកើតឡើងវិញ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការបញ្ចប់ប្រតិបត្តិការធំនោះទេ។ សូមដាក់កំរិតខ្លួនអ្នកក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុតូចៗទាក់ទងនឹងការបង់វិក្ក័យបត្រ។ ក្នុងនោះរាល់សំណើអាជីវកម្មសូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដើម្បីឲ្យលោកអ្នកអាចបញ្ចៀសបញ្ហាអសកម្ម និងការខាតបង់។ ចំពោះការរំពឹងទុកនានា សូមកុំទាន់បោះបង់ ដោយសារស្ថានភាពអវិជ្ជមានានេះជាហេតុការណ៍បណ្តោះអាសន្នប៉ុណ្ណោះ។ ក្រៅពីនេះ សូមបង្ហាញគោលគំនិត និងវិចារណាញាណរបស់ខ្លួនឲ្យបានច្រើនបំផុតក្នុងរង្វង់ការងារ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្ត្រអាជីពណែនាំលោកអ្នកកុំឲ្យខ្ជះខ្ជាយថាមពលលើការគិតគូរដែលមិនចាំបាច់។ ប្រសិនបើអ្នកសង្ស័យចំពោះចំណេះដឹង និងជំនាញរបស់អ្នកសូមពិគ្រោះយោបល់ជាមួយមនុស្សដែលអ្នកស្គាល់ ហើយជាមនុស្សដែលមានបទពិសោធន៍។ សូមកុំខ្លាចក្នុងការស្នើសុំ ពីព្រោះវានឹងប្រសើរជាងការប្រថុយប្រថានច្រើនណាស់។ ក្នុងពេលនេះលោកអ្នកអាចមានអារម្មណ៍រវើរវាយខ្លះៗ ដូច្នេះសូមព្យាយាមរក្សាសន្តិភាពក្នុងចិត្ត កុំយកចិត្តទុកដាក់លើចំណុចអវិជ្ជមានដែលទាក់ទងនឹងការងារ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងពេលនេះលោកអ្នកប្រហែលជាត្រូវព្យាយាមរកប្រភពចំណូលបន្ថែម ពីព្រោះការចាយវាយច្រើនជាងចំណូលកំពុងបង្ករអស្ថេរភាពដល់សេដ្ឋកិច្ចរបស់អ្នក។ ប៉ុន្តែសំណាងល្អណាស់ ដែលលោកអ្នកអាចដឹង និងប្រើប្រាស់គំនិត ឬផែនការចាស់បាន។ ចំពោះការចាប់ផ្តើមធ្វើការក្រៅម៉ោងក៏នឹងជួយសម្រួលដល់កំរិតហរិញ្ញវត្ថុអ្នកបានល្អប្រសើរដែរ។ ចំពោះទម្ងន់ការងារដែលអ្នកទទួលបន្ទុកហាក់មានសន្ទុះខ្លាំង ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភពេកទេ អ្នកអាចគ្រប់គ្រង និងដោះស្រាយការងារទាំងនោះបាន។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ សូមលោកអ្នកបោះបង់គំនិតគិតមមៃផ្សេងៗចោលឲ្យអស់។ ភាពស្រមើស្រមៃនេះមិនអាចធ្វើឲ្យបានទៅដល់គោលដៅបានទេ។ សូមអ្នកជ្រើសរើសការងារដែលសក្តិសមនឹងបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ ទន្ទឹមនឹងនោះអ្នកប្រាកដជាអាចឆ្លងផុតពីការជ្រើសរើសដែលលំបាកៗទាំងអស់ ប្រសិនបើអ្នកមិនរំខាន ហើយជឿជាក់លើអារម្មណ៍ខ្លួនឯង។ ការព្រួយបារម្ភរបស់លោកអ្នកគួរតែមានកំរិតផងដែរ ពីព្រោះហេតុការណ៍អវិជ្ជមាននេះជាហេតុការបណ្តោះអាសន្ន ហើយប្រសិនបើអ្នកយកចិត្តទុកដាក់ នោះអ្វីៗនឹងប្រសើរឡើងវិញ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ សូមចូលរួមឲ្យបានសកម្មក្នុងការងារ ពិសេសទាក់ទងនឹងការផ្តល់យោបល់ ការពិភាក្សាអំពីគម្រោងការងារ ការគ្រប់គ្រងនានា នោះអ្នកនឹងអាចទទួលបានការកត់សម្គាល់ និងកិច្ចសហប្រតិបត្តិការត្រឡប់មកវិញ។ ដោយឡែក ហោរាសាស្រ្តអាជីពឲ្យសូមឲ្យលោកអ្នកប្រយ័ត្នហើយប្រយ័ត្នទៀតនូវរាល់ការធ្វើអន្តរាគមន៍ ការធ្វើសេចក្តីសម្រេច និងការជឿជាក់។ ផ្ទុយទៅវិញ លោកអ្នកអាចដោះស្រាយជម្លោះបានទាំងអស់ក្នុងពេលនេះ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកក្នុងពេលនេះតម្រូវឲ្យមានភាពច្បាស់លាស់។ រាល់ការចុះហត្ថលេខាត្រូវពិនិត្យពិច័យឲ្យបានច្រើន ក្នុងនោះសូមកុំផ្តេកផ្តួលនឹងជំនួយរបស់អ្នកដទៃ ឬមនុស្សនៅក្បែរខ្លួន។ អាជីពរបស់អ្នកអាចរក្សាស្ថានភាពបាន គឺអាស្រ័យលើការអនុវត្តរបស់អ្នក ហេតុនេះសូមប្រើប្រាស់បទពិសោធន៍ការងារឲ្យបានច្រើនបំផុត។ ក្នុងនោះដែរ អ្នកត្រូវប្រាកដថាការងាររបស់អ្នកបានធ្វើចប់ចុងចប់ដើមហើយ បើមិនដូច្នេះវានឹងក្លាយជាមន្ទិលក្នុងជំហានការងារ។ ក្រៅពីនេះ សូមស្វែងរកឳកាសបញ្ជៀសពីការសន្ទនាដែលមិនសប្បាយ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់បញ្ចប់ការប្រតិបត្តិការធំនោះទេ។ សូមដាក់កំរិតខ្លួនឯងកុំឲ្យមានការរវើរវាយ និងរំពឹងការងារដែលផុតពីដៃច្រើនពេក។ ក្នុងនោះសូមព្យាយាមបន្តការងារសម្រាប់គោលដៅរបស់ខ្លួនជានិច្ច។ ការបន្តមិនដាច់នៃការងារ ធ្វើឲ្យអ្នកអាចយល់ដឹងពីភាពវិជ្ជមាន និងអវិជ្ជមានរបស់ការងារបានល្អ។ ក្នុងនោះដែរ ចំពោះការងារដែលមិនមានគម្រោងការហាមប៉ះពាល់ជាដាច់ខាត​ ពីព្រោះភាពខាតបង់នឹងមានទំហំធំធេងណាស់ក្នុងពេលនេះ។ ក្រៅពីនេះសូមព្យាយាមរក្សាសន្តិភាពក្នុងចិត្ត។​

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកមានដំណើរការល្អគួរឲ្យកត់សម្គាល់។ ការផ្លាស់ប្តូរក្នុងពេលនេះអាចធ្វើទៅបានទាំងអស់ ហើយក៏មិនគួរមានការព្រួយបារម្ភដែរ ពីព្រោះរាល់ផលរំខាននឹងត្រូវបានជួយសម្រួលពីសំណាក់មនុស្សដែលនៅក្បែរលោកអ្នក។ ក្នុងពេលនេះអ្នកក៏គួរមានការតឹងតែងនឹងជំហានរបស់ខ្លួនដែរ ហើយការជឿទុកចិត្តគួរតែមានកំរិត។​ ជម្លោះក្នុងថ្ងៃនេះច្រើនតែទាក់ទងនឹងរឿងអតីតទៅវិញ ដូច្នេះសូមកុំគាស់កកាយរឿងដដែលកន្លងទៅហើយនោះឲ្យសោះ។ ក្រៅពីនេះ សូមអ្នកមានទំនុកចិត្តបន្ថែមទៅលើសមត្ថភាពរបស់ខ្លួន ហើយកុំផ្សារភ្ជាប់ការងារនឹងកំហុស។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះមានអំណោយផលល្អប្រសើរបំផុតសម្រាប់ការធ្វើទំនាក់ទំនង និងការថ្លែងសន្ទរកថាផ្សេងៗ។ អ្នកអាចយកឈ្នះទឹកចិត្តមនុស្សរាល់គ្នាបាន សូម្បីតែចំពោះដៃគូដែលមានភាពលំបាកជាមួយគ្នាក្តី។ ក្នុងថ្ងៃនេះអ្នកក៏គួរតែតាំងបង្ហាញស្នាដៃ ឬគោលគំនិតរបស់ខ្លួនទៅដល់សហការី និងថា្នក់លើ។ ក្រៅពីនេះ​អ្នកក៏គួរផ្តោតការលើកកម្ពស់សុខុមាលភាពរបស់ខ្លួន។ ក្នុងករណីដែលលោកអ្នកពុំទាន់មានឳកាសបង្កើនការសន្សំក៏សូម ក៏សូមកុំខកខានឳកាសបង្ហាញពីសមត្ថភាពរបស់ខ្លួនចំពោះការងារ។​

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះមានអំណោយផលដ៏ល្អបំផុតសម្រាប់វិស័យពាណិជ្ជកម្ម។ ក្នុងនោះការបើកហាងថ្មី ការបណ្តាក់ទុន និងការប្រើប្រាស់លុយកាក់លើចលន និងអចលនទ្រព្យនឹងទទួលបានកម្រៃចំណេញច្រើន។ ក្នុងពេលនេះសូមអ្នករកមធ្យោបាយបន្ថែមដើម្បីធានាបាននូវភាពជោគជ័យយូរអង្វែង។​ លើសពីនេះអ្នកប្រហែលជាត្រូវការប្រាក់ច្រើននៅថ្ងៃខាងមុខ ដូច្នេះសូមសន្សំសំចៃ និងប្រាកដថាអ្នកមានមធ្យោបាយគ្រប់គ្រាន់។ ដោយឡែក ការខិតខំប្រឹងប្រែងរបស់អ្នកនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមនុស្សនៅក្បែរខ្លួន ដូច្នេះការគោរព និងយោគយល់គ្នាត្រូវធ្វើឲ្យបាន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ក្នុងថ្ងៃនេះលោកអ្នកទទួលបានអំណោយផលលើពាក្យសំដី។ អ្នកនឹងអាចទាក់ទាញចិត្តមនុស្សរាល់គ្នា ឲ្យគាំទ្រ និងជួយទំនុកបម្រុងការងាររបស់អ្នកបាន។ លោកអ្នកមានអំណះអំណាងសមរម្យ និងសមហេតុផលណាស់ ដូច្នេះសូមកុំភ័យខ្លាចក្នុងការបង្ហាញគោលគំនិតរបស់អ្នក។ ក្នុងនោះដែរ អ្នកមិនត្រូវធ្វើឲ្យមិត្តរួមការងារ និងដៃគូរបស់អ្នកមានការភ្ញាក់ផ្អើលនឹងសកម្មភាពរបស់អ្នកឡើយ។ ចំណែកការទុកចិត្តរបស់អ្នកថ្ងៃនេះនឹងក្លាយជាអាវុធមុខពីរ។ ប្រសិនបើអ្នកមិនប្រយ័ត្នទុក្ខទោសអាចនឹងកើតឡើងដោយងាយ។

ចំណាំ៖

ឆ្នាំទាំង៤ ជូត ម្សាញ់ រកា​ ចរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានលាភធំណាស់ក្នុងពេលនេះ។ តំណែងការងារ និងឳកាសរីកចម្រើនក្នុងអាជីពនឹងបំពេញក្តីស្រមៃរបស់អ្នក។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner