ការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ រវាងក្លិបបាល់ទាត់អធិរាជដំរីឦសាន ខេត្តរតនគិរី និងក្លិបបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ លទ្ធផល ២ស្មើ

រតនគិរី ៖ ការប្រកួតនៅលើទីលានវាលស្មៅ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ក្លិបបាល់ទាត់អធិរាជដំរីឦសាន ខេត្តរតនគិរី និងក្លិបបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានប្រកួតគ្នា ជាលទ្ធផល ២-២។

ទោះបីជាលទ្ធផលស្មើគ្នាក្ដី ប៉ុន្ដែអ្នកគាំទ្រក្រុមទាំងពីរបានសម្តែងនូវការសប្បាយរីករាយ និងអបអរសាទរចំពោះលទ្ធផល ដែលក្រុមទាំងពីរ បានខិតខំប្រឹងប្រែងលេង បង្កើតបានជាទស្សនីយភាព ដ៏ជក់ចិត្តដិតអារម្មណ៍ តាំងពីដើមប្រកួត រហូតដល់ចុងបញ្ចប់ ហើយពួកគាត់សង្ឃឹមថានៅលើកក្រោយៗ នឹងមានការប្រកួតដែលធ្វើឱ្យអ្នកគាំទ្រជក់ចិត្តទស្សនាតាំងពីដើមដល់ចប់ដូចគូរនេះបន្ដទៀត។

គួរបញ្ជាក់ផងដែរថាលទ្ធផល២ទល់នឹង២ នៃការប្រកួតនាឱកាសនេះគឺក្លិបបាល់ទាត់អធិរាជដំរីឦសាន
-គ្រាប់ទី១ ស៊ុតបញ្ចូលទីដោយកីឡាករ សម្បត្តិ បញ្ញា ពាក់អាវលេខ៩ នៅនាទី៣៨ ។
-គ្រាប់ទី២ស៊ុតបញ្ចូលទីដោយកីឡាករ សម្បត្តិ បញ្ញា ពាក់អាវលេខ៩ នៅនាទី៨១ ។

ក្លិបបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ
-គ្រាប់ទី១ ស៊ុតបញ្ចូលទីដោយកីឡាករ វ៉ែន វង្សពិសិដ្ឋ ពាក់អាវលេខ១៤ នៅនាទី៤៥+៣ ។
-គ្រាប់ទី២ស៊ុតបញ្ចូលទី ដោយកីឡាករ ផុន ចំរើន ពាក់អាវលេខ២៣ នៅនាទី៦១ ៕ដោយ គតិ យុត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner