បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាអំពាវនាវពលរដ្ឋបោះឆ្នោត (Video Inside)

បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត បាន ថ្លែងអំពាវនាវប្រជាពលរដ្ឋ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស ជាតិកាន់តែរីកចម្រើនទៅមុខថែមទៀត។

ការថ្លែងអំពាវនាវ បានធ្វើឡើងក្នុងឪកាសអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កុដិបណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាមនៅថ្ងៃទី ៩ មីនានេះ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីផ្តល់ឱកាស ជូនសម្តេចតេជោប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់ បន្តកិច្ចការបម្រើជាតិនិងប្រជាជន ដោយនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និង វឌ្ឍនភាពរុងរឿង។

ក្នុងប្រសាសន៍សំណេះសំណាល លោក ហ៊ុន ម៉ាណែត បានរំលឹកនូវស្នាដៃធំៗធេង របស់គណ បក្សប្រជាជនកម្ពុជាដែលបានជួយប្រជាពលរដ្ឋចេញផុតពីហាយនភាពសង្គ្រាម, អំពើកាប់ សម្លាប់និងចៀសផុតពីជម្ងឺរាតត្បាតថែមទៀត។ ស្នាដៃធំធេងរបស់គណបក្សប្រជាជនកម្ពុជា ទាំងឡាយដែលគេបានចងចាំទាំងនោះរួមមាន ការជួយរំដោះពលរដ្ឋចេញរួចផុតពីរបបកាប់ សម្លាប់ខ្មែរក្រហមកាលពីថ្ងៃទី៧មករាឆ្នាំ១៩៧៩, ការនាំប្រទេសជាតិចេញរួចផុតពីភ្លើង សង្គ្រាមនិងការមានឯកភាព ជាតិ និងសន្តិភាពពិតប្រាកដជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា រយៈពេល៥០០ឆ្នាំកន្លងមក នោះគឺការ ពន្លត់ភ្លើងសង្គ្រាមស៊ីវិលក្នុងប្រទេសតាមរយៈ នយោ បាយឈ្នះឈ្នះនាចុងឆ្នាំ១៩៩៨ និងស្នាដៃដ៏អស្ចារ្យមួយទៀតវេលាចុងក្រោយនេះ គឺនយោ បាយចាក់វ៉ាក់សាំងស្រោចស្រពលើផ្ទៃប្រទេស ដែលបានធ្វើឱ្យជីវិត ពលរដ្ឋដែលប្រឈម នឹងជ្រោះមរណៈនៃវិបត្តិឆ្លងកូវីដ១៩ បានរួចចាកផុតនិងបាននាំឱ្យមាន ការបើកប្រទេសសា ជាថ្មីវិញកាលពីខែវិច្ឆិកាឆ្នាំ២០២១។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner