គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ការពាររបាយការណ៍ជាតិនៅក្នុងកិច្ចប្រជុំ អ.ស.ប (Video Inside)

គណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កំពុងការពារនូវរបាយការណ៍ជាតិរបស់ខ្លួន ក្នុងសម័យប្រជុំលើកទី១៣៤នៃគណៈ កម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

សម័យ ប្រជុំលើកទី១៣៤នៃគណៈ កម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចាប់ ផ្តើមធ្វើ តាំងពីចុងខែកុម្ភៈរហូតដល់ថ្ងៃទី២៥មីនា ដោយគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិនឹងពិនិត្យលើរបាយការណ៍នៃប្រទេសមួយចំនួនដូចជាប្រទេសបូលីវៀ, កម្ពុជា, អ៊ីរ៉ាក់, អ៊ីស្រាអែល, កាតានិងរុស្ស៊ីផងដែរ។ របាយការណ៍ពាក់ព័ន្ធនឹងកម្ពុជា បានចាប់ផ្តើម ពិនិត្យចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនានេះ។

ក្រុមគណៈប្រតិភូកម្ពុជាដែលឡើងការពាររបាយការណ៍នេះ ដឹកនាំដោយ លោក ជិន ម៉ាលីន ដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ក្នុងចំណោមគណៈប្រតិភូដែលកំពុង ចូលរួមដើម្បីការពាររបាយការណ៍ថ្នាក់ជាតិរបស់ខ្លួនរួមមានមកពីក្រសួងមហាផ្ទៃ, ក្រសួងការ បរទេស, ក្រសួងយុត្តិធម៌, ក្រសួងកិច្ចការនារី, ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និង ក្រសួងព័ត៌មានផងដែរ។

ការការពាររបាយការណ៍នេះ គឺ ជាយន្តការមួយរបស់ គណៈកម្មាធិ ការសិទ្ធិមនុស្ស អង្គកាសហ ប្រជាជាតិ ដែលត្រូវធ្វើឡើងនៅរៀងរាល់ ៤ ឆ្នាំម្តង សម្រាប់ តាមដាននិងធ្វើឱ្យប្រសើរឡើងនូវ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសទាំងអស់ដែល ជា សមាជិកអង្គការសហប្រជាជាតិ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner