ស៊ីម៉ាក់ទទួលជំនួយជាង៦លានដុល្លារបោសសំអាតគ្រាប់បែកចង្កោមក្នុងខេត្ត៧ (Video Inside)

មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានទទួលប្រាក់ជំនួយជាង៦លានដុល្លារ សម្រាប់ការបោស សំអាតគ្រាប់បែកចង្កោមនៅក្នុងខេត្តចំនួន៧ ។ ប្រាក់ជំនួយ៦លាន៣៥ម៉ឺន៥ពាន់៧២០ដុល្លារ អាមេរិកនេះ គឺជាជំនួយហិរញ្ញប្បទានរបស់ក្រសួងការបរទេស អាមេរិក តាមរយៈអង្គការ NPA របស់ប្រទេសន័រវ៉េ។

ពិធីចុះហត្ថលេខាទទួលប្រាក់ជំនួយនេះបានធ្វើឡើងនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការចូលរួមដោយអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា លោក ហេង រតនា និងប្រធានអង្គការ NPA ប្រចាំកម្ពុជា លោករូនដ្រេល អេនដ្រិសសិន Rune Dale Andresen។

យោងតាមលោក ហេង រតនា ជំនួយហិរញ្ញប្បទានជា៦លានដុល្លារនេះ នឹងគ្រោង ធ្វើការបោស សំអាតគ្រាប់បែក ចង្កោមនៅខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី និង ខេត្តមណ្ឌលគីរី។ ជំនួយនេះ មានរយៈពេល៤៥ខែ គឺចាប់ពីថ្ងៃទី០១មីនា ២០២២ ដល់ថ្ងៃទី ៣០ វិច្ឆិកា ២០២៥។

មន្ត្រីអង្គការស៊ីម៉ាក់បានថ្លែងថា ជំនួយនេះនឹងផ្តល់លទ្ធភាពឲ្យ អង្គភាព ស៊ីម៉ាក់ អាចពង្រាយ កម្លាំងប្រតិបត្តិការចំនួនជាង២០០នាក់ និងអាចរំដោះផ្ទៃដី តំបន់គ្រាប់បែកចង្កោមជាង ១ម៉ឺន ៣ពាន់២០០ហិកតា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner