ប្រទះឃើញបុរសពីរនាក់ដេកក្នុងរថយន្ត និងពីរនាក់សន្លប់បាត់ ស្មារតី

ភ្នំពេញ ៖ បុរសពីរនាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងរថយន្ត និងនារីពីរនាក់ទៀតសន្លប់បាត់ស្មារតី ត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ចមូលដ្ឋានបញ្ចូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។ហេតុការណ័ នេះបានកើតឡើងកាលពីម៉ោងជាង៦យប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅក្នុងផ្ទះល្វែងមួយកន្លែង ភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបង្ហេីបឲ្យដឹងថា សពបុរសជាម្ចាស់ ផ្ទះ ឈ្មោះ ចំរេីន ឆៃ យ៉ា អាយុ ២៧ឆ្នាំ មុខរបរ រត់ តាក់ ស៊ីស្នាក់នៅ ផ្ទះ កេីតហេតុ ផ្លូវ លំ ភូមិ បុរីកម្ម ករ សង្កាត់ ជេីងឯក ខណ្ ដង្កោ ។ សពបុរស ម្នាក់ ទៀត ឈ្មោះ ឡូវ ឆាយ ហុង អាយុ ២៦ឆ្នាំ ស្នាក់នៅ ផ្ទះ លេខ ៦១ ផ្លូវ បេីក ថ្មី ភូមិ ៤ សង្កាត់ ទំនប់ទឹក ខណ្ឌបឹងកេង កង ។ ចំណែកនារីជា ដៃគូពីរនាក់ទៀតនៅមិន ទាន់ស្គាល់អត្តសញ្ញាណ នៅឡើយដោយស្ថានភាពធ្ងន់ ធ្ងរកំពុង សង្គ្រោះ នៅ មន្ទីរពេទ្យ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា ដំបូងឡេីយគេឃេីញរថយន្តតូយូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BF-8087 ដែលជារបស់ សពបានចតមុខផ្ទះប្រជាពលរដ្ឋនៅទល់មុខផ្ទះកេីតហេតុតាំងពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមីនា រហូតដល់ល្ងាចថ្ងៃដដែល ក៏មិនឃេីញជនរងគ្រោះចេញមក និងបេីកយករថយន្តចេញ ទេីប ប្រជាពលរដ្ឋដែលរស់នៅក្បែរខាងនាំគ្នាទៅគាស់ទ្វារផ្ទះកេីតហេតុក៏មិនមានអ្នកឆ្លេីយតប ។

ដោយមានការសង្ស័យ ប្រជាពលរដ្ឋក៏បាន ទំនាក់ទំនងទៅសាច់ញាតិ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកផ្ទះកេីតហេតុ ដេីម្បីពិនិត្យ និងចាក់សោរផ្ទះចូលមេីល ក៏ស្រាប់ តែឃេីញប្រុសស្រីបួននាក់ដេកក្នុងរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-2178 ទេីបបេីកទ្វារ ពិនិត្យ ឃេីញថា មានបុរសពីរនាក់បានដាច់ខ្យល់ស្លាប់ទៅហេីយ និងមានសារធាតុញៀនមួយកញ្ចប់ក្បែរខ្លួនផងដែរ។ រីឯនារីពីរ នាក់ទៀតនៅមានដង្ហេីមតែទន់ខ្លួនប្រាណជាខ្លាំងក៏ប្រញាប់ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ។
សមត្ថកិច្ចកំពុងចាត់ការករណីនេះតាមនីតិវិធី៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner