រយៈពេល២៤ម៉ោង កម្ពុជាមានអ្នកឆ្លងអូមីក្រុង១៩៨ករណី (Video Inside)      

តួលេខមនុស្សឆ្លងជំងឺកូវីដ១៩ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះបានស្ថិតក្នុង៣ខ្ទង់ជា ដដែលប៉ុន្តែបានថយចុះពីជាង៣០០ករណីមកនៅជាង១០០ករណី។

កម្ពុជាក្នុងរយ:ពេល២៤ម៉ោងមកនេះ មានការឆ្លងជំងឺកូវីដ១៩ចំនួន១៩៨ករណីដែលថយចុះ ចំនួន១៥៩ករណីបើប្រៀបនឹងម្សិលមិញ។ ការឆ្លងចូលក្នុងសហគមន៍ ត្រូវគេរាយការណ៍ថា មានចំនួន១៩៤ករណី, ចំណែក៤ករណីទៀត គឺជាការឆ្លងនាំមកពីក្រៅប្រទេស ។

កម្ពុជាគិតត្រឹមថ្ងៃទី៩ខែ មីនា ឆ្នាំ ២០២២, ការឆ្លងជំងឺកូវីដ១៩សារុបទូទាំងប្រទេសរួម ទាំងការ ឆ្លងអូមីក្រុងថែមទៀតនោះ មានចំនួន១៣ម៉ឺន៣ពាន់២៦៣ករណី, ចំណែកការព្យាបាល ជា សះស្បើយមានចំនួន១២ម៉ឺន៧ពាន់៦៨៣នាក់ដោយរាប់បញ្ចួលទាំងការព្យាបាលជាសះ ស្បើយថ្ងៃនេះចំនួន ៣៣៩នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner