ជប៉ុនផ្តល់ជំនួយជាង១លានដុល្លារសម្រាប់លើកកម្ពស់ សុខភាពសហគមន៍ និងកសាងសមត្ថ ភាពយុវជន (Video Inside) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនផ្តល់ជំនួយជាង១លានដុល្លារសម្រាប់លើកកម្ពស់ សុខភាពសហគមន៍ និងកសាងសមត្ថ ភាពយុវជន (Video Inside)

ជប៉ុនផ្តល់ជំនួយជាង១លានដុល្លារសម្រាប់លើកកម្ពស់ សុខភាពសហគមន៍ និងកសាងសមត្ថ ភាពយុវជន (Video Inside)

ប្រទេសជប៉ុន បានផ្ដល់ជំនួយ១លាន៩ម៉ឺន៣ពាន់៨១៨ដុល្លារ ដល់កម្ពុជា សម្រាប់ គម្រោង លើកកម្ពស់ សុខភាពសហគមន៍ និងកសាងសមត្ថភាពយុវជន ។ ពិធីចុះហត្ថលេខាផ្តល់ជំនួយ នេះបាន ធ្វើឡើងក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯក អគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គ ភាពទទួលជំនួយចំនួនពីរ នៅស្ថានទូតជប៉ុន នាថ្ងៃ រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

Advertisement

ក្រោមគម្រោងជំនួយឥតសំណងដែលបានចុះហត្ថលេខានេះ គឺគម្រោងលើកកម្ពស់សុខភាពសហគមន៍និងអនាម័យ និងការកសាងសមត្ថភាព យុវជន នៅខេត្តព្រះវិហារ និងខេត្តប៉ៃលិន។

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រ ទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកា ជាង៤៨លានដុល្លារអាមេរិកហើយ ដោយបានជួយគម្រោងចំនួន១៤៥ ផ្ដោតសំខាន់ទៅ លើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យ កសិកម្ម និងសកម្មភាព បោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា