រដ្ឋបាលរាជធានីប្រាប់បាតុករ១៨២ដែលមិនសហការធ្វើតេស្តរកវីរុស ត្រូវបញ្ឈប់ការជួបជុំ

យ៉ាងហោចបាតុករ១៨២នាក់ត្រូវគេរកឃើញថាមិនទាន់បានផ្តល់សំណាកក្នុងការធ្វើតេស្ត រកវីរុសកូវីដ១៩ និងបាតុករទាំងនោះ ត្រូវបានគេប្រាប់ថានឹងមិនឱ្យធ្វើការប្រមូលផ្តុំតវ៉ាតាមទី សាធារណៈឡើយ។ ការព្រមានមិនឱ្យបាតុករទាំង១៨២នាក់នេះធ្វើការតវ៉ាតាមទីសាធារណៈ គឹនៅទន្ទឹមនឹងតួលេខឆ្លងកូវីដ១៩បានកើនដល់ចំនួន៣ខ្ទង់ និងថ្ងៃខ្លះក៏មានមនុស្សស្លាប់ថែម ទៀត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីថ្ងៃទី៨មីនា បានសម្តែងក្តីសោកស្តាយដោយ ក្រុមបាតុករទាំងអស់នៅតែពុំព្រមផ្តល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យដោយពុំព្រមផ្តល់ ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែបបទសម្រាប់ការធ្វើតេស្តយក សំណាក បើទោះបីជាក្រុមគ្រូពេទ្យព្យាយាមខិតខំពន្យល់ហេតុផលព្រមទាំងមានការសម្រប សម្រួលពីអាជ្ញាធរដោយភាពអត់ធ្មត់យ៉ាងណាក៏ដោយ។

បាតុកម្មដោយបុគ្គលិកនិង អតីត បុគ្គលិកនៃ ក្រុមហ៊ុនណាហ្គាវើល បានកើតឡើងចាប់តាំងពីចុងឆ្នាំ២០២១នោះមកដោយសារ តែការចោទប្រកាន់លើអំពើបញ្ឈប់បុគ្គលិកនិងការបណ្តេញបុគ្គលិកណាហ្គាវើល។

សេចក្តី រាយការណ៍ថ្ងៃនេះបានបញ្ជាក់ថាសម្តេចក្រឡាហោម ស ខេង នឹងដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃ នេះដើម្បីធ្វើការដោះស្រាយបញ្ហាវិវាទនេះហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner