គណៈកម្មការទី៣ រដ្ឋសភាស្វែងយល់បន្ថែមពីការ គ្រប់គ្រង តំបន់ការពារធម្មជាតិ និងការប្រែប្រួលអាកាសធាតុ

កំពត៖ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការគ្រប់គ្រងឧទ្យានជាតិ និងការប្រែប្រួលអាកាសធាតុ» នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខា ក្រុងបូកគោ ខេត្តកំពត។

ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម សាយ សំអាល់ បាន លើកឡើងថា សិក្ខាសាលាដែលរៀបចំឡើងនៅថ្ងៃនេះ បាន ផ្តល់ឱ្យកាសឱ្យក្រសួងបរិស្ថានបានរាយការណ៍ និងធ្វើ បច្ចុប្បន្នភាពជូនគណៈកម្មាធិការទី៣ អំពីវឌ្ឍភាពនៃការងារ ការពារបរិស្ថាន និងការគ្រប់គ្រងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ សកល លោកក្នុងការដោះស្រាយបញ្ហាប្រឈមធំៗក្នុងវិស័យ បរិស្ថាន ជាពិសេសការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា វិស័យ បរិស្ថាន បាននិងកំពុងវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយសារ កត្តាសំខាន់ៗមួយចំនួនរួមមាន៖ និន្នាការវិវឌ្ឍន៍ របស់មនុស្សលោក និងការទទួលខុសត្រូវរួម បានឈានទៅ ដល់ការអនុម័តអនុសញ្ញារីយ៉ូសំខាន់៣។ សន្តិភាព ស្ថិរភាព នយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់។ ការឆ្លងកាត់នូវ ឧបសគ្គដ៏ធំនៃវិបត្តិជំងឺកូវីដ-១៩ ដែលកម្ពុជាអាចគ្រប់គ្រងលំ នឹងសង្គម សេដ្ឋកិច្ចល្អប្រសើរ។ កិច្ចខិតខំប្រឹងប្រែងការ លះបង់ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់មន្ត្រីគ្រប់ជាន់ ថ្នាក់នៃក្រសួងបរិស្ថាន។

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា ផ្អែកលើកត្តា សំខាន់ៗ ទាំងនេះ ក្រសួងបរិស្ថានបាននិងកំពុង ខិតខំជំរុញ ការ អនុវត្តបេសកកម្មរបស់ខ្លួនដែលបានរួមចំណែក ពង្រឹង និងពង្រីកសមិទ្ធផលសង្គម សេដ្ឋកិច្ច វប្បធម៌ សន្តិសុខ នយោបាយ និងវិស័យបរិស្ថានកម្ពុជា រួមមាន៖ ទី១)ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយទៅ ជា រដ្ឋបាល ទំនើប ២)គោលនយោបាយវិមជ្ឈការនិង វិសហមជ្ឈការ ទី៣)ការគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ ទី៤)រៀបចំគោលនយោបាយ ផែនការ យុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងគំនិតផ្តួចផ្តើមនានាលើវិស័យ បរិស្ថានបានល្អប្រសើរ ៥)ការវាយតម្លៃហេតុផលប៉ះពាល់ បរិស្ថាន និងសង្គម ទី៦)ប្រើប្រាស់ការទូតបរិស្ថាន និងទី៧) បញ្ហាសន្តិសុខនយោបាយពាក់ព័ន្ធនឹងវិស័យបរិស្ថាន។

គួរឱ្យដឹងថា អង្គសិក្ខាសាលាក៏មានការអញ្ជើញ ចូលរួម ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃរដ្ឋសភា ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងនៃក្រសួងរបរិស្ថាន លោកជំទាវ អភិបាលក្រុងបូកគោ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោក លោកស្រី ជាសិក្ខាកាមជាច្រើនរូបទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner