ស.ស.យ.ក ស្រុកពារាំង ផ្ដល់អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ជូនគ្រួសារជួបការលំបាកប្រាំគ្រួសារ នៅក្នុងឃុំរាប

ព្រៃវែង៖ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង(ស.ស.យ.ក) ដឹកនាំ ដោយលោក រាជ រ៉ា ប្រធានក្រុមការងារចុះជួយ ស .ស. យ. ក ស្រុកពារាំង និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយក អំណោយ របស់ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ជូនគ្រួសារជួបការលំបាកចំនួនប្រាំ គ្រួសារ នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ។

ក្នុងឱកាសនេះ លោក រាជ រ៉ា បានផ្ដាំផ្ញើសួរសុខទុក្ខដោយ ក្ដីនឹក រលឹក និងបានណែរនាំឱ្យប្រជាពលរដ្ឋ បន្តថែរក្សាសុខភាព ដោយ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាពិសេស បន្តអនុវត្តវិធានការ សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសបាន ពីការ ឆ្លងជំងឺកូវីដ-១៩ ពិសេស មេរោគបំប្លែងថ្មីអូមីក្រុង ។

សូមជម្រាបថា អំណោយដែលផ្ដល់ជូនពលរដ្ឋជួបការលំបាកទាំង ប្រាំគ្រួសារមាន៖ មី, អង្ករ , ទឹកត្រីរ, ទឹកស៊ីអ៊ីវ, ត្រី , ប្រេងឆានិង ថវិកាមួយចំនួន៕ ដោយ៖ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner