ទិវា មួយម៉ោង សម្រាប់ភពផែនដីឆ្នាំនេះ នឹងផ្តោតលើប្រធានបទ “ អនាគតដែលយើងប្រាថ្នា ”
ភ្នំពេញ៖ ទិវាមួយម៉ោង សម្រាប់ភពផែនដីឆ្នាំនេះ នឹងផ្តោតលើប្រធានបទ “ អនាគតដែលយើងប្រាថ្នា ” ជាប្រធានបទសម្រាប់ជជែក អំពីការរួមចំណែករបស់យើងម្នាក់ៗ ក្នុងការបង្កើតអនាគតដ៏ប្រសើរមួយ សម្រាប់មនុស្ស និងភពផែនដី ដោយរាប់ពីសកម្មភាពរស់នៅផ្ទាល់ របស់បុគ្គលម្នាក់ៗ និងលើកទឹកចិត្តបន្ថែមឱ្យស្ថាប័នរដ្ឋ ស្ថាប័នឯកជន និងដៃគូនានារួមគ្នាកសាងអនាគតរួមមួយប្រកបដោយនិរន្តរភាព។
ក្នុងឆ្នាំនេះទិវាមួយម៉ោងសម្រាប់ភពផែនដី សហរៀបចំដោយក្រសួងបរិស្ថាន អង្គការWWF ក្រសួងទេសចរ ណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរពាណិជ្ជកម្ម មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ និងចូលរួមគាំទ្រដោយ សហភាពអឺរ៉ុប ទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអែត(SIDA) ក្រុមហ៊ុន HEINEKEN Cambodia Smart Axiata The Blue Circle Unilever Cambodia Coca Cola សិល្បៈករកម្ពុជា និងដៃគូផ្សព្វផ្សាយ ដែលរួមមាន ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ AMS Sabay Major Cineplex យុវផែនដី ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អេកូយុវទូត និង និទស្សន៍ ។
ចូលរួមជាមួយយើង តាមប្រព័ន្ធឌីជីថលក្នុងយុទ្ធនាការ នៃទិវាមួយម៉ោង សម្រាប់ភពផែនដីឆ្នាំ២០២២នេះជាលើកទី១២ហើយ ដែលកម្ពុជារៀបចំទិវាមួយម៉ោងសម្រាប់ ភពផែនដី ដែលជាយុទ្ធនាការបរិស្ថានសាកលមួយ គាំទ្រដោយមនុស្ស រាប់លាននាក់នៅទូទាំងសកលលោក ក្នុងការចូលរួមធ្វើការ ការពារបរិស្ថានធម្មជាតិ និងភពផែនដីរបស់យើងទាំងអស់គ្នា ៕ ង៉ាន ទិត្យ

