នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃស្រវឹងស្រា បាញ់សម្លាប់ខ្លួនឯង

ស្វាយរៀង ៖ មានករណីផ្ទុះអាវុធមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងបានរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍និងចុះពិនិត្យប្រទះឃើញបុរសម្នាក់ដេកក្នុងថ្លុកឈាម និងប្រញាប់ប្រញាលដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប តែយឺតពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមិនាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បើតាមលោក ហែម សាមុត អធិការនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះសួន ដែកជះ អាយុ ៣៤ឆ្នាំមុខរបរ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មានទីលំនៅរាជធានីភ្នំពេញដោយបានមកស្នាក់នៅផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទិ៍។
លោកបញ្ជាក់ថាបុរសនេះបានយកកាំភ្លើង ម៉ាកឡុក ពណ៌ខ្មៅលាយទឹកមាស បាញ់សំលាប់ខ្លួនឯងចំនួន ១គ្រាប់នៅត្រង់គល់ករខាងឆ្វេងធ្លាយមកឆ្អឹងជំនីខាងស្តាំខណៈបានផឹកស្រាបៀរ ABC អស់ជាច្រើនកំប៉ុងបណ្ដាលឱ្យស្រវឹងហើយមានចិត្តប្រចណ្ឌប្រពន្ធផងក៏ដាច់ចិត្តគិតខ្លីបាញ់សម្លាប់ខ្លួនឯងតែម្ដង ។

ប្រភពបន្ត ថាបុរសរងគ្រោះ គឺបានមកលេងផ្ទះបងប្អូនកន្លែងកើតហេតុបានរយៈពេល ២ថ្ងៃមកហើយរហូតមកដល់ព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២២ លោក ហែម សាមុត និងក្រុមការងារបន្តចុះមកកន្លែងកើតហេតុពិនិត្យម្ដងទៀតផងដែរ ។ រីឯសម្ភារៈវត្ថុតាងកាំភ្លើងសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកកំពង់រោទ៍ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ នុត នាង

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner