លោក ចូ បៃដិន គ្រោងធ្វើទស្សនកិច្ចនៅតំបន់អឺរ៉ុបលើកដំបូង ចាប់តាំងពីរុស្ស៊ីវាយចូលអ៊ុយក្រែន
វ៉ាស៊ីនតោន៖ សេតវិមាននៅថ្ងៃអង្គារទី១៥ខែមីនាបាន ថ្លែង ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើទស្សនកិច្ច ជា លើកដំបូងរបស់ខ្លួនទៅកាន់តំបន់អឺរ៉ុប ចាប់តាំងពីរុស្ស៊ី លុកលុយប្រទេសអ៊ុយក្រែន។ វត្តមានរបស់លោក ដើម្បី ពិភាក្សា អំពីវិបត្តិជាមួយអង្គការ ណាតូ(NATO) នៅសប្តាហ៍ ក្រោយ។
បើតាមសេតវិមានបញ្ជាក់ថា គិតមកទល់ពេល នេះ ចំនួន ជនភៀសខ្លួនកើនឡើងដល់បីលាននាក់ ចំពេលការវាយ ប្រហារ បន្ថែមទៀតតាមដែនអាកាសរបស់រុស្សីក្នុង ប្រទេស អ៊ុយក្រែន។ ទន្ទឹមនេះ ទីក្រុងម៉ូស្គូ មិនបានចាប់យក ទីក្រុងធំជាងគេទាំង ១០ នៅក្នុងប្រទេសអ៊ុយក្រែននោះទេ បន្ទាប់ពីការលុកលុយរបស់ខ្លួនដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាការវាយប្រហារដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយ ចាប់ តាំងពីឆ្នាំ ១៩៤៥។
ពាក់ព័ន្ធនឹងបញ្ហានេះ មេដឹកនាំអង្គការណាតូនឹងជួបប្រជុំគ្នា នៅទីស្នាក់ការកណ្តាលរបស់សម្ពន្ធភាពយោធានេះនៅទីក្រុងព្រុចសែល នៅថ្ងៃទី២៤ ខែមីនា ហើយលោក ចូ បៃដិន ក៏នឹង ចូលរួមផងដែរ ។
បើតាមសេតវិមានអះអាងថា កិច្ចប្រជុំនេះ ដើម្បីពិភាក្សាអំពី វិបត្តិ ដែលបានជំរុញឱ្យមានការភ័យខ្លាច នៃជម្លោះកាន់តែ ទូលំទូលាយ នៅក្នុងប្រទេសលោកខាងលិចដែលមិន នឹក ស្មានដល់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា




