អតីតតារាឆ្នើមរបស់ Chelsea បានឈានដល់កិច្ចព្រមព្រៀងផ្ទេរដោយឥតគិតថ្លៃជាមួយ Corinthians

តារាឆ្នើម Diego Costa របស់អតីត CHELSEA ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកក្លឹបថ្មី បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជាមួយ Corinthians ។ កីឡាករវ័យ 33 ឆ្នាំបានឈ្នះជើងឯកប្រេស៊ីលកាលពីរដូវកាលមុនជាមួយ Atletico Mineiro ប៉ុន្តែមិនបន្តកិច្ចសន្យា ដែលធ្វើឱ្យគេក្លាយជាភ្នាក់ងារឥតគិតថ្លៃ។ Costa ត្រូវបានគេជឿថា អាចទទួលបានការផ្លាស់ប្តូរទៅកាន់ទ្វីបអឺរ៉ុប ជាកន្លែងដែលគេជោគជ័យខ្លាំងទាំងនៅក្នុងប្រទេសអេស្ប៉ាញ និងអង់គ្លេស។

បើយោងតាម AS បានអោយដឹងថា Costa បានឈានដល់កិច្ចព្រមព្រៀងជាមួយ Corinthians ដែលមានមូលដ្ឋាននៅទីក្រុង Sao Paulo ។ គ្រូបង្វឹកថ្មី Vitor Pereira ដែលបានមកដល់ដើមឆ្នាំនឹងសង្ឃឹមថា Costa អាចបង្ហាញទម្រង់លេងល្អដើម្បីអាចឈ្នះលីក។

សូមបញ្ជាក់ថា Costa ស៊ុតបញ្ចូលទីបាន 7 គ្រាប់ក្នុង 26 ប្រកួតសម្រាប់ Atletico Mineiro ដោយលេងជាមួយ Hulk វ័យ 35 ឆ្នាំដែលមានអាជីពជោគជ័យនៅប្រទេសរុស្ស៊ីនិងព័រទុយហ្គាល់៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner