ឆេះបន្ទប់អាគារខុនដូរយីហោ ដាយមិនធ្វីនថោវេី ក្នុងខណ្ឌចំការមន បណ្ដាលឲ្យរបួសបីនាក់ និងជួយសង្គ្រោះជាង៣០នាក់

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះបន្ទប់នៃអាគារខុនដូ មួយកន្លែង ដែលមានយីហោ ដាយមិនធ្វីនថោវើ បណ្តាលឲ្យមានមនុស្ស បីនាក់រងរបួស ព្រមទាំងបំផ្លាញសម្ភារៈជាច្រើន និងមនុស្សជាង ៣០នាក់ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះយកចេញពីក្នុងអាគារ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ដែលអាគារខុនដូនេះស្ថិតនៅ ផ្លូវបេតុង ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានអគ្គិភ័យកំពុងឆេះអាគារខុនដូ មួយកន្លែង និងមានជាប់មនុស្សច្រើននាក់នៅខាងលើ ដោយមិន អាច ចុះមកក្រោមបាន ភ្លាមៗនោះ លោកក៏បានបញ្ជាទៅកម្លាំង សមត្ថកិច្ច ជំនាញឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។ ដោយនៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចយយករថយន្តពន្លត់អគ្គិភ័យ ដែលជាប្រភេទជណ្តើរមានកម្ពស់ ៥៤ម៉ែត្រ ដែលអាចធ្វើការជួយ សង្គ្រោះមនុស្សនៅជាន់ទី១០ ទៅដល់ជាន់ទី១២។ នៅពេលដែល កម្លាំងជំនាញទៅដល់ទីតាំងកើតហេតុ គឺកម្ពស់ដែលអគ្គិភ័យនោះ គឺស្ថិតនៅជាប់ទី១៦ រហូតដល់ជាន់ទី៣១តែម្តង។

លោកវរសេនីយ៍ឯក បានបន្តថា ដោយសារតែរថយន្ត ពន្លត់អគ្គិភ័យ របស់យើង ដែលជាប្រភេទជណ្ដើរនោះ មានកម្ពស់ ៥៤ម៉ែត្រ ស្មើ នឹង ជាន់ទី១០ ទៅជាន់ទី១២ ដូច្នេះ យើងមិនអាចធ្វើការ ពន្លូតឡើង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបានឡើយ។ ភ្លាមៗនោះ លោកក៏ បានសម្រេចចិត្តដឹកនាំកម្លាំងសមត្ថកិច្ចជំនាញដោយដើរថ្មើរជើងពីជាន់ទី១ រហូតទៅដល់ជាន់ទី៣១ ដើម្បីធ្វើការជួយសង្គ្រោះយក មនុស្ស ដែលជាប់គាំងនៅខាងក្នុងអាគារខាងលេី នេះ ដោយមាន មនុស្ស ប្រុសស្រីក្មេងចាស់ជាច្រេីននាក់ កំពុងជាប់គាំងនៅ លេី អាគារ និងត្រូវបានជួយសង្គ្រោះយកចុះមកក្រោម ដោយសុវត្ថិភាព ផង ដែរ។

នៅក្នុងរង្វង់ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះនេះ កម្លាំង ជំនាញ មិន បានប្រើប្រាស់ទឹករបស់រថយន្តពន្លត់អគ្គិភ័យនោះទេ ដោយ សារ តែ ទី តាំងអាគារខុនដូខាងលើនេះ មានប្រព័ន្ធការពារអគ្គិភ័យ និងមានបំពង់ទុយោសម្រាប់ប្រើប្រាស់ ដូច្នេះ សមត្ថកិច្ចជំនាញ បានយកមកប្រើប្រាស់ក្នុងប្រតិបត្តិការបាញ់ឲ្យរលត់ទាំងស្រុង។

លោកវរសេនីយ៍ឯក បានបញ្ជាក់ថា អគ្គិភ័យខាងលើនេះ បាន ឆេះបំផ្លាញ ថ្មបេតុង ដែលមានទំហំ ៧០ម៉ែត្រ គុណ១០០ម៉ែត្រ កម្ពស់ ៣២ជាន់ និងបណ្តាលឆេះខូចខាតសម្ភារៈរួមមាន ប្រអប់ភ្លើង ពីជាន់ទី១៦ ដល់ជាន់ទី៣១ អស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចជំនាញ បានធ្វើការគ្រងគ្រងបាន នៅវេលា ម៉ោង ៧យប់ថ្ងៃដដែល។ អគ្គិភ័យនេះបណ្តាលឲ្យមាន មនុស្សចំនួនបីនាក់រងរបួស (ក្មេងប្រុស ១នាក់, ក្មេងស្រី ១នាក់ និងស្ត្រី ១នាក់) ដោយពុំស្គាល់ឈ្មោះនោះទេ។ ចំពោះមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យ សមត្ថកិច្ចជំនាញកំពុងធ្វើការ ស្រាវជ្រាវ៕ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner