នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនពីរកញ្ចប់តូច

ភ្នំពេញ៖លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាល ខណ្ឌឬស្សីកែវបានឱ្យដឹងថា កំលាំងជំនាញ នគរបាល ខណ្ឌឬស្សីកែវកាលបីយប់ថ្ងៃទី ១៨ខែមីនា ត្រង់ ចំណុច កំពង់ដ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ បានឃាត់ ខ្លួនស្រ្តីជាជនសង្ស័យម្នាក់ជាមួយថ្នាំញៀនពីរកញ្ចប់។

ជនសង្ស័យឈ្មោះ ហ៊ាន ប៊ុនថា អាយុ៤២ឆ្នាំ មានទីលំនៅ ផ្ទះគ្មានលេខភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មិន មានមុខរបរពិតប្រាកដ។ សម្ភារៈដកហូតបាន ក្រាមពណ៌ សថ្លាសង្ស័យជាគ្រឿងញៀន ចំនួនពីរកញ្ចប់។

សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner