ទោះបីប្រឈមនឹងកូវីដ-១៩ ប្រជាធិបតេយ្យនៅកម្ពុជាមានសន្ទុះលូតលាស់ខ្លាំង

យើងទទួលស្គាល់ថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តអូសបន្លាយ និងកំពុងវិវត្តជាប្រភេទមេរោគបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់។ ប៉ុន្តែរាជរដ្ឋាភិបាលបានបង្កើតយុទ្ធសាស្រ្តច្បាស់លាស់ប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាតសកលនេះ។ កម្ពុជាទទួលបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បានជាង ៩២ ភាគរយ នៃប្រជាជនសរុប ព្រមទាំងបានបើកប្រទេសឡើងវិញ និងដំណើរការនៃ សកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញលើគ្រប់វិស័យ ជាមួយការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់។

នៅក្នុងពេលព្រមជាមួយគ្នានេះដែរ ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាកំពុង រីកចម្រើនយ៉ាងខ្លាំង ជាពិសេសដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ប្រជាធិបតេយ្យរីកចម្រើនព្រោះថាការរៀបចំការបោះឆ្នោតដើម្បីជ្រើសរើស តំណាងថ្នាក់មូលដ្ឋានកំពុងតែ ប្រព្រឹត្តទៅយ៉ាងរលូន ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អប្រសើរ។

គណបក្សនយោបាយរហូតដល់ចំនួន ១៧ មានសិទ្ធិ ស្មើៗគ្នាក្នុងការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងបានបានដាក់ពាក្យសុំចុះបញ្ជីបក្ខជនចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានចំនួនសរុប ៨៤.២០៨ នាក់ ក្នុងនោះស្ត្រីសរុប មានចំនួន២៦.៥៨៤ នាក់។

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលកំពុងដឹកនាំប្រទេស បានដាក់ពាក្យ សុំចុះបញ្ចីបេក្ខជននៅឃុំ-សង្កាត់ ទាំងអស់ចំនួន ១.៦៥២ ឃុំ-សង្កាត់ និងមានបេក្ខជនសរុប ២៨.០០៨នាក់ ក្នុងនោះមានស្ត្រី ៧.២៦២នាក់។ ជាមួយគ្នានេះ ការបោះឆ្នោតបង្ហាញពីសិទ្ធិពេញលេញរបស់ប្រជាជន ក្នុងការឈរឈ្មោះ សម្រាប់ការបោះឆ្នោត និងមានសិទ្ធិសម្តែងការគាំទ្រចំពោះគណបក្សដែលខ្លួនពេញចិត្ត ដែលត្រូវបានធានា ដោយច្បាប់ ដែលពួកគេគិតថា គណបក្សនេះនឹងបន្តដឹកនាំការអភិវឌ្ឍមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួនឲ្យមានការរីកចម្រើនតទៅមុខទៀត។

កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍ជាសកល នៃការគោរព សិទ្ធិមនុស្ស និងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបង្ហាញច្បាស់តារយ:ដំណើរការបោះឆ្នោតនៅគ្រប់ថ្នាក់ជាបន្តបន្ទាប់ បានប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចំាងច្បាស់នូវឆន្ទៈ របស់ប្រជានកម្ពុជា រួមមាន ការបោះឆ្នោត ជ្រើសតំាងតំណាងរាស្ត្រ បាន៦នីតិកាល, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ៤អាណត្តិ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុមប្រឹក្សា ក្រុង-ស្រុក-ខណ្ឌ ២អាណត្តិរួចមកហើយ។ លើកនេះដំណើរការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន បញ្ជាក់ច្បាស់ថែមទៀតថា កម្ពុជាជារដ្ឋអធិបតេយ្យ ជារដ្ឋដែលបានការពារ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner