សិស្សានុសិស្ស នៃសាលាបឋមសិក្សាដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានទទួលអំណោយ សម្ភារៈសិក្សា ឯកឧត្តម អ៊ាង សុផល្លែត និងលោកជំទាវ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម កែន សេរីរដ្ឋា អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងលេខាធិការដ្ឋានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បាននាំយកអំណោយសម្ភារៈសិក្សារបស់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោកជំទាវ ចែកជូនដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាដំរិលសរុប ១២២៤នាក់ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជននិងកីឡាខេត្ត មេឃុំ-សមាជិកក្រុមប្រឹក្សាឃុំដំរិល និងលោកគ្រូអ្នកគ្រូជាច្រើននាក់ផងដែរ ។

ឯកឧត្តម កែន សេរីរដ្ឋា បានគូសបញ្ជាក់ពីការងារអាទិភាពរួមមានការងារសិក្សាអប់រំផងដែរ ដែលក្រុមការងារត្រូវជួយជំរុញគាំទ្រលើកកម្ពស់នៅមូលដ្ឋាន។ ក្នុងឱកាសនោះ ឯកឧត្តមបានថែ្លងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានខិតខំបំពេញការងារកន្លងមក និងជំរុញលើកទឹកចិត្តឱ្យខិតខំបន្តបន្ថែមទៀត ក៏ដូចជាសិស្សានុសិស្សឱ្យខិតខំរៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ។

សូមបញ្ជាក់ផងដែរថា សម្ភារៈសិក្សារបស់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងលោកជំទាវ ដែលនាំយកមកចែកជូនសិស្សានុសិស្សនៅថ្ងៃនេះ ម្នាក់ៗទទួលបាន សៀវភៅសរសេរ២ក្បាល កូល័រផាត់ព័ណ៌១ប្រអប់ ប៊ិច២ដើម ខ្មៅដៃ២ដើម បន្ទាត់១ និងជ័រលុប១ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner