ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបក្សបន្តអនុវត្តគោលនយោបាយរបស់គណបក្ស ឲ្យកាន់តែមានប្រសិទ្ធភាព

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងពីភាពជោគជ័យសំខាន់ៗ ដែលរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានសមិទ្ធិផលយ៉ាងធំធេងមួយចំនួន រួមមាន ការតស៊ូរំដោះជាតិ, ការចងចាំស្មារតី៧ មករា, ការកសាង និងការពារប្រទេស, ការដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ, ដឹកនាំយុទ្ធសាស្រ្តច្បាស់លាស់ប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ-១៩បានល្អ, ឧបត្ថម្ភសាច់ប្រាក់ដល់ជនងាយរងគ្រោះក្នុងពេលកើតមានជំងឺកូវីដ, និងការបើកប្រទេសឈានទៅការអភិវឌ្ឍសេដ្ឋកិច្ចរឹងមាំ ជួយបង្កើនចំណូលគ្រួសារ និងសង្គមជាតិ។

ក្នុងឱកាសនោះ ឯកឧត្តម បានជំរុញឲ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំព្រះធាតុ បន្តខិតខំអនុវត្តតាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណតិទី៥ ឆ្នាំ២០២២។

សូមបញ្ជាក់ថា ឯកឧត្តម ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner