ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក

ភ្នំពេញ ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឱ្យដឹងនៅថ្ងៃទី១៩ មីនា ២០២២នេះថា ប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។

នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។
កន្លែងដែលតាមបន្ទាប់ពី Angkor Wat របស់កម្ពុជា បានទៅលើ៖

  • Haleakala Crater របស់អាមេរិក (ចំណាត់ថ្នាក់លេខ ២)
  • Taj Mahal របស់ឥណ្ឌា (ចំណាត់ថ្នាក់លេខ ៣)
  • Borobudur Temple របស់ឥណ្ឌូនេស៊ី (ចំណាត់ថ្នាក់លេខ ៤)
  • Uluru របស់អូស្ត្រាលី (ចំណាត់ថ្នាក់លេខ ៥)
  • Saragng Kot របស់នេប៉ាល់ (ចំណាត់ថ្នាក់លេខ ៦)
  • Bagan Temples របស់មីយ៉ាន់ម៉ា (ចំណាត់ថ្នាក់លេខ ៧)
  • Adam’s Peak របស់ស្រីលង្កា (ចំណាត់ថ្នាក់លេខ ៨)
  • Charles Bridge របស់ឆេក (ចំណាត់ថ្នាក់លេខ ៩)
  • Machu Picchu របស់ពេរូ (ចំណាត់ថ្នាក់លេខ ១០) ៕

Source: https://bit.ly/3CTDMYw

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner