វាយតប់គ្នាផ្អេីលពេញផ្លូវ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត LEXUS GS300 បុកកង់បីឥណ្ឌាខ្ទាតឡេីងលេីសួនទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ ៖ វាយគ្នាឡេីងផ្អេីលពេញផ្លូវ បន្ទាប់ពីជជែកគ្នាមិនត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត LEXUS GS300 បុកកង់បីឥណ្ឌា ខ្ទាតឡេីងលេីសួនទ្រូងផ្លូវរងការខូចខាត កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ២១៧ (ចំការដូង ) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា  មុនពេលកេីតហេតុនោះ  មានបុរសម្នាក់បេីកកង់បីឥណ្ឌា  ពណ៌ស  ពាក់ផ្លាកលេខ  ស្វាយរៀង  1O-0341 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧  ទិសដៅពីត្បូងមកជេីង  ខណៈមកដល់ចំណុចកេីតហេតុក៏វៃសុីញ៉ូរឆ្វេងបំណងបត់ឆ្លងផ្លូវ  ភ្លាមនោះក៏មានរថយន្តម៉ាក  LEXUS GS300 បេីកបរដោយនារីម្នាក់  និងនារីជាច្រេីននាក់រួមដំណេីរជាមួយមកពីក្រោយក្នុងល្បឿនលឿន  ហេីយបុកកង់បីឥណ្ឌាពីក្រោយពញទំហឹង  បណ្ដាលឲ្យកង់បីឥណ្ឌាខ្ទាតឡេីងលេីសួនពុះចែកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ  ចំណែកម្ចាស់កង់បីឥណ្ឌារងរបួសស្រាល  ។ 

  ក្នុងហេុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះក៏មានបងប្អូនអ្នកស្គាល់គ្ នានិងម្ចាស់កង់បីឥណ្ឌា  រួមទាំងរថយន្តខាងលេីចុះមកសម្របសម្រួលគ្នាផងដែរ  តែពួកគេសម្រួលយូរៗទៅក៏មានទំនាស់សម្ដីកេីតជាហិង្សាវាយតប់គ្នាមួយប្រាវ  ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកដល់  រួចសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប្រចាំខណ្ឌដង្កោ  ធ្វេីការវាស់វែងយកកង់បីឥណ្ឌា  និងរថយន្តខាងលេីទៅរក្សាទុក  រង់ចាំដោះស្រាយគ្នាតាមក្រោយ  ៕  ដោយ  ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner