រថយន្ត HILUX VIGO បេីកបុកបង្គោលភ្លើងថ្ម និងរថយន្តឡិចសុីសមួយគ្រឿងទៀតចតស្ងៀមរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ មានមនុស្សប្រុសស្រីមួយក្រុម សង្ស័យទើបចេញពីញ៉ាំការស្រវឹងស្រា ក៏បើករថយន្តTOYOTA HILUX VIGO មួយគ្រឿង ជ្រុលចង្កូតទៅបុកបង្គោលភ្លើងរងថ្មមួយដើមនិងរថយន្តឡិចសុីសrx300 មួយគ្រឿងចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥ នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្សាម៉ាក្រូតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុមមានគ្នា៣ទៅ៤នាក់បើករថយន្តTOYOTA HILUX VIGO មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2I-6975ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកបង្គោលថ្មមួយដើមពេញទំហឹង និងរថយន្តឡិចសុីសrx300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-6125ដែលម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកបង្គោលភ្លើងថ្មីប្រះបែកបន្តិចបន្តួច  រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ 

   ក្រោយកើតហេតុ  ម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តឡិចសុីស និងបានហៅរថយន្តស្ទូចមកបម្រុងស្ទូចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យជាក់ស្ដែងឃើញបង្គោលភ្លើងថ្មមានការប្រេះបែកទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ  ៖  ជីម  ភារ៉ា
ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner