សម្តេចតេជោ​ ហ៊ុន​ សែន​ នឹងអញ្ជេីញសម្ពោធបេីកដំណេីរការមន្ទីរពេទ្យមិត្តភាពកម្ពុជា​ ចិន​ ព្រះកុសុម:​ នៅថ្ងៃទី២១​ មីនា

ភ្នំពេញ​ :​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ នឹងអញ្ជេីញជាអធិបតីសម្ពោធបេីកដំណេីរការមន្ទីរពេទ្យមិត្តភាពកម្ពុជា​ ចិន​ ព្រះកុសុម:​ (មន្ទីរពេទ្យលោកសង្ឃ)​ នៅថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០២២​ ខាងមុខនេះ​ ។ 

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ​ ស្ថិតនៅដីឡូត៍១៨៨-១៨៥ ផ្លូវ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៨ លើផ្ទៃដីទំហំ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រ មាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ ។

អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ដែលមានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ គបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗថ្មីនេះ មានគ្រែសំរាកព្យាបាលជំងឺ ៤០០ គ្រែ និងមានកន្លែងចតឧទ្ធម្ភាគចក្រទៀតផង ។ 

អគារនេះ ក៏មានសាងសង់មានព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី៣ ទៅ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅ ផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត៕​

ដោយ:​ពលជ័យ

ads banner