នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកភាពជាដៃគូ យុទ្ធសាស្ត្រ ឡើងមួយកម្រិតទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកភាពជាដៃគូ យុទ្ធសាស្ត្រ ឡើងមួយកម្រិតទៀត

នាយករដ្ឋមន្ត្រីកម្ពុជា-ជប៉ុន ឯកភាពគ្នាពង្រីកភាពជាដៃគូ យុទ្ធសាស្ត្រ ឡើងមួយកម្រិតទៀត

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នារវាង សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា ប្រទេសទាំងពីរបានពិភាក្សា និងសម្រេចរួមគ្នា ក្នុង ការ ពង្រីកដៃគូយុទ្ធសាស្ត្ររវាង កម្ពុជា និងជប៉ុនឲ្យកើនឡើង មួយ កម្រិត ទៀត។

Advertisement

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនិងលោក គីស៊ីដា បានសម្តែងនូវការពេញចិត្តនូវទំនាក់ទំនងរវាងប្រទេសទាំងពីដែលមាននៅពេលបច្ចុប្បន្ន និងប្រកាសថានឹងលើកភាពជាដៃគូ យុទ្ធ សាស្ត្រ ប្រទេសទាំងពីរបន្ថែមទៀត។សម្ដេចតេជោ បន្តថា៖ ដោយ ផ្អែកទៅលើការរីកចម្រើននិងទំនុកចិត្តយ៉ាងខ្លាំងរវាងប្រទេសទាំងពីរ ក៏ដូចជាដើម្បីឈានទៅប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃ ការ ភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបទី១០ នៃភាព ជា ដៃ គូយុទ្ធសាស្ត្រនៅឆ្នាំ២០២៣គឺ ឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន និងខ្ញុំបានឯកភាពគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្រោមភាពជាដៃគូយុទ្ធសាស្ត្រនៃប្រទេសទាំងពីរឲ្យដល់កម្រិតមួយថ្មី។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានប្ដេជ្ញថា នឹងបង្កើតនូវកម្រិតដៃគូយុទ្ធសាស្ត្ររវាងកម្ពុជាជប៉ុន ឲ្យឡើងបានមួយកម្រិតថែមទៀត ជាមួយនឹងសម្ដេចតេជោនាយក រដ្ឋមន្ត្រីកម្ពុជា។ ប្រទេសជប៉ុន នឹងពង្រឹងវិស័យការពារជាតិជាមួយ នឹង ប្រទេសកម្ពុជាដើម្បីពង្រឹងនូវសណ្ដាប់ធ្នាប់សមុទ្រសេរីតាម រយៈដំណើរទស្សនកិច្ចរបស់កងទ័ពស្វ័យការពាររបស់ប្រទេសលោកមកកម្ពុជា។

ឯកឧត្តម គីស៊ីដា ហ្វូមីអូ បានថ្លែងថា៖ ការបំពេញបន្ថែមនូវការ ហ្វឹកហ្វឺន ទ្វេភាគី និងសហប្រតិបត្តិការលើវិស័យជំនួយម នុស្ស ធម៌នឹងការសង្គ្រោះគ្រោះមហន្តរាយ នឹងនាំឲ្យចំណងរវាងកងកម្លាំង ស្វ័យការពារជប៉ុននិងកងយោធពលខេមរភូមិន្ទកម្ពុជាកាន់តែខ្លាំងឡើង។

សូមរំលឹកថា កាលពីឆ្នាំ២០១៣ កម្ពុជា-ជប៉ុន បានដំឡើង កម្រិត ភាព ជាដៃគូទៅជាភាពជាដៃគូរយុទ្ធសាស្ត្រ ដែលធ្វើឱ្យកិច្ចសហប្រតិ បត្តិ ការរវាងប្រទេសទាំងពីរ ទទួលបានលទ្ធផលគួរឱ្យកត់ សម្គាល់ លើ គ្រប់វិស័យ ទាំងការហោះហើរ ការអភិវឌ្ឍធនធានមនុស្ស សមាហរណកម្ម ការសំអាតមីន និងការអភិវឌ្ឍទីក្រុងជាដើម៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា