បញ្ហាវិវាទកម្មករនិងនិយោជកណាហ្គាវើលមិនទាន់បានបញ្ចប់ (Video Inside)
បញ្ហាវិវាទរវាងកម្មករនិងនិយោជកនៅក្រុមហ៊ុនណាហ្គាវើលដ៍ នៅមិនទាន់បានដោះស្រាយ ត្រូវគ្នានៅឡើយទេ ដោយសារតែមានចំណុចមិនស្របគ្នាមួយចំនួន។ ក្រសួងការងារដើម្បី ការស្វែងរកដំណោះស្រាយបំបាត់វិវាទគ្នានេះ បានជួយសម្រួលរកការដោះលែងនៅក្រៅឃុំ ជាបណ្តោះអាសន្នមេដឹកនាំកម្មករចំនួន១១នាក់ដែលអ្នកទាំងនោះបានសន្យាថានឹងមកជួយ សម្រួលភាពវិវាទរវាងកម្មករនិងនយោជកក្រុមហ៊ុន។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី២១មីនា បានបង្ហាញនូវចំណុចមិនត្រូវគ្នាមួយចំនួនខណៈខាងក្រុមហ៊ុនបានដាក់ សំណើ៤ចំណុច, ចំណែកខាងកម្មករបានដាក់ចេញសំណើ៥ចំណុចមកវិញ។ ភាពសម្រួល ដើម្បីរកចំណុចដោះស្រាយគ្នា នេះ ត្រូវក្រសួងបញ្ជាក់ថានឹងត្រូវរៀបចំកិច្ចប្រជុំដោះស្រាយ មួយបន្ថែមទៀតនារសៀលថ្ងៃទី២៣មីនា។
ក្រសួងការងារក្នុងលិខិតរបស់ខ្លួនបានសរសេរ អំពាវនាវ «សូមឱ្យភាគីទាំង២មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់ វិវាទការងារនេះដោយបន្តសហការជិតស្និទ្ធជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចនិងភាគីពាក់ ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ»។