ក្រសួងសុខាភិបាលចាប់ផ្តើមយុទ្ធនាការជាតិផ្សព្វផ្សាយប្រឆាំងជំងឺឆ្លងអូមីក្រុង (Video Inside)

កម្ពុជាបានចាប់ផ្តើមបើកយុទ្ធនាការជាតិផ្សព្វផ្សាយប្រឆាំងវីរុសបំប្លែងថ្មីអូមីក្រុងនៅថ្ងៃទី២២ មីនា ខណ:មន្ត្រីសុភិបាល បានអំពាវនាវពលរដ្ឋកុំឲ្យយល់ច្រឡំថាវីរុសកូវីដ១៩ បំប្លែងថ្មីអូមី ក្រុង ដូចជាជំងឺផ្តាសាយធម្មតាឱ្យសោះ។

សេចក្តីអំពាវនាវរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានធ្វើឡើង ទន្ទឹមនឹងយុទ្ធនាការជាតិផ្សព្វផ្សាយថ្ងៃនេះ បានប្រព្រឹត្ត ទៅ ក្រោមប្រធានបទ «វីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន, អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ»។

វីរុសបំប្លែងថ្មីអូមីក្រុង ត្រូវបានរកឃើញឆ្លងចូលក្នុងប្រទេសកម្ពុជាចាប់តាំងពីពាក់កណ្តាលខែ ធ្នូឆ្នាំ២០២១។ សេចក្តីជួនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃនេះ បានសរសេរថាគិតត្រឹមថ្ងៃ ទិ២១មីនា ករណីឈឺនិងស្លាប់ដោយសារតែវីរុសបំប្លែងថ្មីអូមីក្រុងនៅតែបន្តរកឃើញជាលំ ដាប់។ លោកស្រី ឱ វណ្ណឌីនបានថ្លែងដាស់តឿនថាបើសិនជាមានការធ្វេសប្រហែស ជំងឺនេះ នឹងអាចបណ្តាល ឱ្យមានមនុស្សបាត់បង់ជីវិតបាន។

ក្រសួងសុខាភិបាលបានឱ្យដឹងថាក្នុងរយៈពេល៨៨ថ្ងៃ គឺរវាងពីថ្ងៃទី១៤ធ្នូឆ្នាំ២០២១ ដល់ថ្ងៃ ទី ១២មីនាឆ្នាំ២០២២, ចំនួនអ្នកឆ្លងវីរុសអូមីក្រុងក្នុងប្រទេសកម្ពុជា មានចំនួន១ម៉ឺន៣ពាន់ ៥៦១នាក់ និង តួលេខអ្នកស្លាប់មានចំនួន៥១នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner