អ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានធ្លាក់មកនៅ២ខ្ទង់ (Video Inside)
តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាបានបន្តធ្លាក់ចុះបន្ថែមទៀតនៅថ្ងៃនេះ ដោយតួ លេខឆ្លង បានធ្លាក់ពី៩៩ករណី មកនៅចំនួន៧៣ករណី។
យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្ងៃនេះ រួមមានការឆ្លងចូលក្នុងសហគមន៍មាន៦៥ករណី, ចំណែក៨ ករណីទៀតគឺជា ការឆ្លងនាំមកពីក្រៅប្រទេស។ កម្ពុជាមិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ទេថ្ងៃនេះ។ តួលេខមនុស្សស្លាប់សរុប មានចំនួន៣ពាន់៥២នាក់ជាដដែល។
កម្ពុជាគិតត្រឹមថ្ងៃទី២២ខែ មីនា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៥ពាន់១៥៨ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន១ពាន់១១០នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន៧២នាក់ថែមទៀត ។