មន្ត្រីក្រសួងសុខាភិបាលអំពាវនាវពលរដ្ឋមិនត្រូវចាញ់បោកការឃោសនាមិនឱ្យចាក់វ៉ាក់សាំង (Video Inside)
ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន បានបដិសេធការផ្សាយព័ត៌មានដែលនិយាយថាការចាក់វ៉ាក់សាំង បាននាំឱ្យកើត ជំងឺមហារីក។ លោកស្រី ឱ វណ្ណឌីន ក្នុងប្រសាសន៍បញ្ជាក់ថ្ងៃទី២២មីនានេះ បានហៅព័ត៌មាន នោះជាព័ត៌មានប្រឌិតនិងជាការផ្សាយញុះញង់បង្កមហន្ដរាយដល់សង្គមជាតិ។
លោកស្រី ឱ វណ្ឌឌីន បានអំពាវនាវពលរដ្ឋមិនត្រូវចាញ់បោកការឃោសនាអកុសលរារាំងពលរដ្ឋមិនឱ្យចាក់វ៉ាក់សាំងនោះឡើយ ដោយសារតែវ៉ាក់សាំងគឹមធ្យោបាយតែមួយគត់ក្នុងការជួយបញ្ចៀសពលរដ្ឋមិនឱ្យប្រឈមនឹងហានិភ័យឆ្លងនៃជម្ងឺកូវីដ១៩ និងចៀសផុតពីការបាត់ បង់ជីវិតដោយសារករណីឆ្លងនៃជម្ងឺកូវីដ១៩នោះ។