២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១៧ករណី (Video Inside)

តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ បានស្ថិតនៅត្រឹមខ្ទង់ជាង១០ករណី ជាដដែល។ តួលេខឆ្លងថ្ងៃនេះ មានចំនួន១៧ករណីដែលកើនឡើង១ករណីបើប្រៀប ធៀប នឹងម្សិលមិញ។

យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ចំនួន ១៧ករណីនៅថ្ងៃនេះ គឺជា ការឆ្លងក្នុងសហគមន៍ទាំងអស់ ។ ចំណែកការស្លាប់នោះវិញពុំទេថ្ងៃនេះដែលនាំឲ្យការ ស្លាប់ សរុប មាន ចំនួន៣ពាន់៥៥នាក់ជាដដែល។

កម្ពុជាគិតត្រឹមថ្ងៃទី១២ខែ មេសា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៥ពាន់៩៨០ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន២ពាន់៦៦៦នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២៧នាក់ថែមទៀត ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner