ទុកម៉ូតូនៅមុខផ្ទះ ត្រូវជនសង្ស័យម្នាក់ចូលទៅលួច តែរត់មិនរួច សមត្ថកិច្ចខណ្ឌឫស្សីកែវ ក្របួចជាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ មានជំនាញខាងដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន កាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះលេខ១៩១HF ផ្លូវបេតុង ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះស៊ា សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅផ្ទះលេខ១៩១HF ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យជាចោរលួចម៉ូតូឈ្មោះសុខ ជា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្រះចក ខណ្ឌជូនពេញ រាជធានីភ្នំពេញ(មានសារធាតុញៀន។ វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូម៉ាកហុងដាអាយខុន ពណ៌ស ក្រហម ពាក់ស្លាកលេខភ្នំពេញ1BH-4747 (របស់ជនរងគ្រោះ)។ សោខ្សៀចំនួន០១(របស់ជនសង្ស័យ)។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបន្តថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៩ និង ១០នាទីយប់ ជនរងគ្រោះ បានទុកម៉ូតូរបស់ខ្លួននៅមុខផ្ទះ ដោយពុំបានដកសោចេញពីម៉ូតូនោះទេ រហូតដល់ម៉ោង១៩និង៣០នាទីថ្ងៃខែឆ្នាំដដែល ជនសង្ស័យ ធ្វើដំណើរតាមផ្លូវឃើញ ក៏បានធ្វើសកម្មភាពលួច តែពេលធ្វើសកម្មភាពបានហើយ ពេលជិះម៉ូតូចេញជនរងគ្រោះ ឃើញទាន់ បានស្រែកឆោឡោ ហើយកម្លាំងសម្ថកិច្ចល្បាត បានជួយធ្វើអន្តរាគមន៍ ឃាត់ជនសង្ស័យបានភ្លាមៗនៅក្បែកន្លែងកើតហេតុ ព្រមទាំងវត្ថុតាងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន កម្លាំងជំនាញប៉ុស្តិ៍ និងខណ្ឌ បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕ ដោយ ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner