ឯកឧត្តម វង សូត ៖ ១៧ មេសា ពេលនេះមិនដូច ១៧ មេសា ១៩៧៥ ឡើយ ដោយសារប្រទេសជាតិមានសុខសន្តិភាព ដូច្នេះយើងរួមគ្នាថែរក្សាការពារនូវអ្វីៗដែលមានសព្វថ្ងៃក្រោមការអភិវឌ្ឍបន្តទៀត

ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត ថ្លែងថា ១៧ មេសា ពេលនេះមិនដូច ១៧ មេសា ១៩៧៥ឡេីយ ដោយសារប្រទេសជាតិមានសុខសន្តិភាព ហេីយ ដូច្នោះយេីងរួមគ្នាថែរក្សា ការពារ នូវអ្វីៗដែលមានសព្វថ្ងៃ ក្រោមការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ការថ្លែង របស់ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ អញ្ជេីញសំណេះសំណាលសួសុខទុក្ខសមាជិកអតីតយុទ្ធជន និងនិវត្តជនក្នុងស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលប្រារព្ធឡេីងនៅស្រុកពញាក្រែក មានសមាជិកសមាជិកាសរុបប្រមាណជាង១ពាន់នាក់ ។

ឯកឧត្តម វង សូត បានរំលឹកពីការតស៊ូរបស់ថ្នាក់ដឹកនាំបច្ចប្បន្នដែលលោកខិតខំបូជាឈាមស្រស់សាច់ស្រស់ ដេីម្បីរំដោះប្រទេសជាតិឲ្យមានសិទ្ធិសេរីភាព ដេីរហេីរ ដោយលែងបារម្ភរឿងសង្គ្រាមផ្ទៃក្នុងទៀត ពោលគឺយេីងធ្វេីយ៉ាងណាខិតខំប្រឹងប្រែងស្តារ និងអភិវឌ្ឍប្រទេសឲ្យរីកចម្រេីន ជឿលឿនទៅមុខទៀត។

ក្នុងពិធី សំណេះសំណាល នេះដែរ ឯកឧត្តម វង សូត បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូននិវត្តជន និងអតីតយុទ្ធជន ដោយមិនទុកបងប្អូនចោលឡេីយពោលគឺតែងតែជួយគាំទ្រទាំងថវិកា និងស្បៀងអាហារជានិច្ច ដេីម្បីលេីកកម្ពស់ជីវភាពពួកគាត់ឲ្យកាន់តែល្អប្រសេីរឡេីង។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម វង សូត បានលេីកទឹកចិត្តដល់អតីតយុទ្ធជន និងនិវត្តជនទាំងអស់ ខិតខំប្រឹងប្រែង បង្ការទប់ស្កាត់ ការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យខ្ជាប់ខ្ជួន ដេីម្បីជៀសឆ្ងាយពីការឆ្លងជម្ងឺកូវីដ១៩ និងបន្តចូលរួ មទទួលវ៉ាក់សាំងបង្ការជំងឺកូវីដឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបជូនថា ក្នុងពិធី សំណេះសំណាល ជាមួយអតីតយុទ្ធជន និងនិវត្តជន សរុបជាង ១ពាន់នាក់ក្នុងឱកាសនេះ ឯកឧត្ដម វង សូត រដ្ឋមន្ត្រី ក្រសួង សង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយ ស្រុកពញាក្រែក ខេត្ត ត្បូង ឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង និងលោកជំទាវ បានឧបត្ថម្ភ ថវិកា ក្នុងម្នាក់ៗទទួលបាន៥ម៉ឺន រៀល ផងដែរ ៕ ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner