សម្តេចនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៅជប៉ុនរយៈពេល២ថ្ងៃ (Video Inside)

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូ អញ្ចើញចូលរួមកិច្ចប្រជុំកំពូល មួយនៅក្នុងប្រទេសជប៉ុននាវេលាថ្ងៃសុក្រនេះ។ មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាកិច្ច ប្រជុំក្នុងក្រុងគូម៉ាម៉ូតូ គឺជាកិច្ចប្រជុំដែលផ្តោតអំពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិករវាងពី ថ្ងៃទី២៣និង២៤មេសា។

កិច្ចប្រជុំកំពូលស្តីស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ រៀប ចំធ្វើដោយវេទិកាទឹកអាស៊ីប៉ាស៊ីហ្វិក ដែលក្នុងនោះរួមមានការអញ្ជើញចូលរួមពីថ្នាក់នាយក រដ្ឋមន្ត្រី, ប្រមុខរដ្ឋ និងតំណាងអង្គការអន្តរជាតិនានាម​កពីតំបន់អាស៊ីប៉ាស៊ីហ្វិក។

កិច្ចប្រជុំកំពូលលើកទី៤នឹងស្ថិតក្រោមប្រធានបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរ ភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ចែករំលែកទស្សនទាន ការប្រមើលមើលទៅមុខនៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះ ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការ ពន្លឿនសកម្មភាពឲ្យសម្រេចបាននូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់ សង្គមមួយដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយនូវ រាល់បញ្ហាដែលពាក់ព័ន្ធនឹងទឹក ក្រោយពេលដែលស្ថានភាពជម្ងឺកូវីដ-១៩ បានប្រសើរឡើង វិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងមុននេះបញ្ជាក់ឱ្យដឹងដែរ ថា ក្នុងដំណើរអញ្ជើញទៅកាន់ប្រទេសជប៉ុនលើកទី២៤នេះ សម្តេចក៏នឹងមានជំនួប ពិភាក្សា ការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ គ្រោងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៤ ខែមេសា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner