កម្ពុជាកែសម្រូលលក្ខខណ្ឌចត្តាឡីស័កចំពោះអ្នកដំណើរមកពីក្រៅប្រទេសដែលមិនទាន់ចាក់ វ៉ាក់សាំង (Video Inside)

កម្ពុជាបានកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បាន ចាក់វ៉ាក់សាំងធ្វើដំណើរចូលមកកម្ពុជា។ យោងតាមក្រសួងសុខាភិបាល, ការតម្រូវមុននេះ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃសម្រាប់អ្នកដំណើរពីក្រៅប្រទេសណាដែលមិនទាន់បានចាក់វ៉ាក់ណសាំងនោះ បានបន្ថយមកនៅត្រឹម៧ថ្ងៃវិញ។

ការកែសម្រួលដដែលបានបន្តថា អ្នកដំណើរ ចូលតាមផ្លូវអាកាស នឹងត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ក្នុងពេលបញ្ចប់ការធ្វើចត្តាឡីស័ក។ ចំណែកអ្នកដំណើរចូលតាមព្រំដែនគោកវិញ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើកដោយលើកទី១ នៅថ្ងៃទី១មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ នៃថ្ងៃបញ្ចប់ការធ្វើ ចត្តា ឡីស័ក។

កម្ពុជាគឺជាប្រទេសដែលមានការឆ្លងតិចជាងគេបង្អស់ក្នុងអាស៊ានក្រោមនយោបាយ ចាក់ស្រោចស្រពវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner