២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៩ករណី (Video Inside)
តួលេខឆ្លងជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជានៅថ្ងៃនេះបានស្ថិតនៅខ្ទង់ជាង២០ករណីជាដដែល បើទោះបីជាមានការកើនឡើងតិចតួច។ កម្ពុជាកំពុងស្ថិតក្រោមការតាមដានភាពវិវត្តន៍នៃជម្ងឺ ឆ្លងរាតត្បាតនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតពលរដ្ឋធ្វើការជួបជុំគ្នាសាឡើងវិញក្នុង ពិធីបុណ្យចូលឆ្នាំកន្លងមកនេះ ដោយមានមនុស្សចូលរួមជាង៥លាននាក់។
ការឆ្លងថ្មីនៅថ្ងៃនេះមានចំនួន២៩ករណីដែលកើនឡើងចំនួន២ករណីបើប្រៀបធៀបនឹងម្សិលមិញ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មី ចំនួន ២៩ករណីនៅថ្ងៃនេះ ក្នុងនោះការឆ្លង ចូលសហគមន៍មានចំនួន២២ករណី និងការឆ្លងមកពីក្រៅប្រទេសមានចំនួន៧ករណី ។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេដែលឲ្យនាំការស្លាប់ សរុប មាន ចំនួន៣ពាន់៥៦ នាក់ជាដដែល។
កម្ពុជាគិតត្រឹមថ្ងៃទី២១ខែ មេសា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់១៤៦ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន២ពាន់៨៥១នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២៦នាក់ថែមទៀត ។