កាលពីថ្ងៃទី២០ មេសា រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសមួយចំនួនបានដើរចេញពីសម័យប្រជុំបិទទ្វារនៃក្រុមប្រទេស G20 នៅក្រុងវ៉ាស៊ីនតោន នៅពេលដែលគណៈប្រតិភូរុស្ស៊ីចាប់ផ្ដើមការថ្លែងសុន្ទរកថា
អត្ថបទដោយ៖
AMS OneMinute
ក្នុងចំណោមរដ្ឋមន្ដ្រីទាំងនោះ រួមមាន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោកស្រី Janet Yellen ប្រធានក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិកលោក Jerome Powell និងប្រធានធនាគារកណ្ដាលអឺរ៉ុបលោកស្រី Christine Lagarde។
កាលពីដើមខែនេះ លោកស្រី Yellen បាននិយាយថា លោកស្រីបានប្រាប់ឥណ្ឌូនេស៊ី ដែលជាប្រធាន G20 ថាលោកស្រីនឹងមិនចូលរួមសម័យប្រជុំណាមួយដែលមានការចូលរួមដោយរុស្ស៊ី។
ខណៈពេលដែលប្រធានាធិបតីអាមេរិកលោក Joe Biden និយាយថារុស្ស៊ីមិនគួរបន្តជាសមាជិក G20 ទៀតទេ ការបណ្ដេញក្រុងម៉ូស្គូនឹងត្រូវការការគាំទ្រពីសមាជិកទាំងអស់។

ប្រភព៖ CNN