សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីស្ថានភាពទូទៅក្រុមប្រឹក្សាកីឡា

ភ្នំពេញៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីស្ថានភាពទូទៅរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួង។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមួយចំនួនទៀត។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុរភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានរាយការណ៍ជូនសម្ដេចក្រឡាហោម ព្រមទាំងអង្គប្រជុំអំពីស្ថានភាពទូទៅ រួមទាំងរចនាសម្ព័ន្ធក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តមបន្តថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានអង្គភាពចំណុះចំនួន៥ រួមមាន រួមមានអង្គភាពរដ្ឋបាល-ហិរញ្ញវត្ថុ អង្គភាពកីឡានគរបាលជាតិកម្ពុជា អង្គភាពបច្ចេកទេសកីឡាជំនាញ អង្គភាពសហប្រតិបត្តិការកីឡាអន្តរជាតិ និងអង្គភាពសវនកម្មផ្ទៃក្នុង និងមានថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីសរុបជិត៥០០នាក់ រួមទាំងកីឡាករ កីឡាការនី។

សម្ដេចក្រឡាហោម ស ខេង បានឧបនាយករដ្ឋមន្ត្រី បានកោតសរសើរក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលបានខិតខំអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការនី បើទោះមានការប្រឈមនឹងជំងឺកូវីដ-១៩។ សម្ដេចក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផ្ដល់ការគាំទ្របន្ថែមទៀតដល់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការនី៕ដោយៈរ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner