ឯកឧត្តម សាយ សំ​អាល់​៖ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​

ព្រះសីហនុ៖ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស ដែលជា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៃ​ស្រុក​ស្ទឹងហាវ ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​លើកឡើងថា មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ត្រូវ​ចូលរួម​ឱ្យបាន​សកម្ម​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​យើង​។ ឯកឧត្តម​បញ្ជាក់​បន្ថែមទៀតថា ក្នុងនាម​យើង​ជា​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ ត្រូវ​ត្រៀម​ប្រែក្លាយ​ខ្លួន ពង្រឹងសមត្ថភាព​បន្ថែម ទៅតាម​របត់ និង​ការវិវត្ត​រីកចម្រើន​របស់​សង្គម​ជាតិ​។​

ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស ដែលជា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៃ​ស្រុក​ស្ទឹងហាវ(រូបថត AMS)

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម សាយ សំ​អាល់ បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​ដល់​បងប្អូន​ទាំងអស់គ្នា ចំពោះ​ការខិតខំ​ប្រឹងប្រែង ព្រមទាំង​ការលះបង់ ទាំង​កម្លាំងកាយ​ចិត្ត និង​កម្លាំង​ប្រាជ្ញា ជាពិសេស នៅពេលដែល​កម្ពុជា ឆ្លងកាត់​គ្រា​ដ៏​លំបាក​មួយ នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្តម​បានចាត់ទុក​មន្ត្រីរាជកា​រ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ គឺជា​ឆ្អឹងខ្នង ក៏ដូចជា​សសរទ្រូង​នៃ​ដួងព្រលឹង​ជាតិ​។ ជាក់ស្តែង យើង​ឃើញថា គ្រប់​កម្លាំង​ទាំងអស់ មិន​ថា​មន្ត្រី​សុខាភិបាល មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ កងជីវពល ប្រជាជន សប្បុរសជន បាន​ចូលគ្នា​យ៉ាង​សស្រោកសស្រាំ ក្នុងការ​ជម្នះ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ទាំងអស់គ្នា​ចូលរួម ដោយ​រួមសុខ​រួមទុក្ខ​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​។

​គួរ​រម្លឹក​ឱ្យដឹងថា ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ស៊ីវិល កងកម្លាំងប្រដាប់អាវុធនៃ​ស្រុក​ស្ទឹងហាវ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម សៅ សុភាព ជា​ប្រធាន​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន សមាជិក សមាជិកា ចុះ​មូលដ្ឋាន​ស្រុក​ស្ទឹងហាវ​ជាច្រើនរូប​ទៀត​៕​ដោយ៖ AMS

ឯកឧត្តម សាយ សំ​អាល់ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុអញ្ជើញជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា​គណបក្ស ដែលជា​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ នៃ​ស្រុក​ស្ទឹងហាវ(រូបថត AMS)
ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner