នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ៨នាក់ទៅកាន់ តុលាការ ២ករណីផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានបញ្ជូន ជនសង្ស័យ ចំនួន៨នាក់ ពាក់ព័ន្ធ ករណីលួច  និងប្រើប្រាស់គ្រឿងញៀនទៅតុលាការ។ ការបញ្ជូនខ្លួនជនសង្ស័យទាំងនេះ គឺធ្វើឡើងនៅព្រឹកថ្ងៃ២៩ ខែតុលា  ឆ្នាំ២០១៩ នេះ។

យោងតាមរបាយការណ៍របស់នគរបាលជំនាញ ផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ខាងលើនេះ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ធ្វើការបង្ក្រាបបាន ក្នុងមូលដ្ឋានកន្លងមក។ ក្នុងនោះករណី ប្រើប្រាស់គ្រឿងញៀន និងលួចចំនួន៨នាក់។ ជនសង្ស័យ ទាំង៨នាក់ខាងលើនេះ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីខាងលើនេះ ពិតប្រាកដមែន។ ហើយបានបញ្ចាប់នីតិវិធី សាកសួរ និងកសាងសំណុំរឿង ទៅតុលាការនៅព្រឹកនេះផងដែ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner