២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២ករណី (Video Inside)

តួលេខឆ្លងកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានតែ២ករណីទេ ខណៈម្សិលមិញ មាន១ករណីដោយសារតែគោលនយោបាយចាក់ស្រោចស្រពវ៉ាក់សាំងទូទាំងប្រទេសដែល បង្កើតភាពស៊ាំក្នុងសហគមន៍។

តួលេខឆ្លងកូវីដ១៩ដែលបានធ្លាក់មកនៅត្រឹម១ខ្ទង់ មានរយ:ពេល៦ថ្ងៃជាប់គ្នាមកហើយ។ ការឆ្លងថ្មី ចំនួន ២ករណីនៅថ្ងៃនេះ គឺជាការឆ្លងចូលសហគមន៍ទាំងអស់ ។

កម្ពុជាគិតត្រឹមថ្ងៃទី២ខែ ឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៥៤ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់១១៦នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន២១នាក់ថែមទៀត ។

ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេ ដែលឲ្យនាំការស្លាប់ សរុប មាន ចំនួន៣ពាន់ ៥៦នាក់ជាដដែល។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner