តួលេខចាក់វ៉ាក់សាំងដូសទី៣ថ្ងៃនេះថយចុះជាងម្សិលមិញ (Video Inside)

ពលរដ្ឋបានបន្តសម្រុកចាក់វ៉ាក់សាំងដូសជម្រុញ ខណៈមានការអំពាវនាវពីប្រមុខដឹកនាំ រាជរដ្ឋាភិបាលដើម្បីការជួយបង្កើនភាពស៊ាំកាន់តែខ្លាំងក្នុងសហគមន៍។

យោងតាមក្រសួង សុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ ម៉ោងមកនេះ បានចំនួន ៣ម៉ឺន ៥ពាន់ ៥២៦ នាំឲ្យតួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំង ប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៥ម៉ឺន ៧ពាន់ ៧៦៩នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ នោះវិញ, រយៈពេល២៤ម៉ោង មកនេះមានចំនួន ២ម៉ឺន ៩ពាន់ ២៦៩នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ កន្លងមកនេះ បានចំនួន ១លាន ៧៣ម៉ឺន ១១នាក់ ។ ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើន ដល់ចំនួន ១៤លាន ៩៤ម៉ឺន ១ពាន់ ៤៤៤នាក់ ដែលស្មើនឹង ៩៣,៣៨ ភាគរយ ។

ដោយឡែកក្នុងរយៈពេល ៦៨ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៦ម៉ឺន ៣ពាន់ ៣៤៣នាក់ ដែលស្មើនឹង ៥៩,៤៩ភាគរយ នៃគោលដៅចំនួន កុមារដែលត្រូវចាក់វ៉ាក់សាំងទូទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner