ឧត្ដមសេនីយ៍ទោសោម ស៊ុន ពង្រឹង តួនាទី ភារកិច្ចកងយោធពលខេមរភូមិន្ទ ប្រគល់ភារកិច្ចជូនយោធិននៅកងវរសេនាតូចលេខ២

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ ពង្រឹងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ និងប្រគល់ភារកិច្ចសំខាន់ៗ មួយចំនួនជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅវរសេនាតូចលេខ២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិបុស្សធំ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោឡឹង ឡន មេបញ្ជាការកងវរសេនាតូចលេខ២ បានធ្វើកិច្ចស្វាគមន៍ ថ្នាក់ដឹកនាំនៃបញ្ជា ការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រកបដោយភាពកក់ក្តៅ ក្រោយមកបានជម្រាបជូនអំពី សភាពការណ៍ ទូទៅភូមិសាស្ត្រអង្គភាពទទួលខុសត្រូវ ជាពិសេសសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងមូលដ្ឋានទ័ព ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងវរសេនាតូចលេខ២ ចេះសាមគ្គី ឯកភាព សហការគ្នាល្អ ក្នុងការបំពេញភារកិច្ច ដែលបានប្រគល់ជូន ទទួលបានលទ្ធផលល្អប្រសើរ និងបានប្រគល់ភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តន៍ទី១ ត្រូវត្រៀមបម្រុងកម្លំាង អាវុធ គ្រាប់ គ្រឿងបំពាក់ ដើម្បីចូលរួមសហការអន្តរាគមន៍ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋដែលមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅពេលខាងមុខ ។

ទី២ ត្រូវរៀនសូត្រអំពីក្រមសីលធម៌ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារ សន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ទី៣ ហ្វឹកហ្វឺនរៀនសូត្រ ពង្រឹងកាយសម្បទា សមត្ថភាពប្រយុទ្ធ និងយល់ច្បាស់អំពីបទវិន័យរបស់កងយោធពលខេមរភូមិន្ទជូនយោធិនគ្រប់ៗរូប ។

ទី៤ ចូលរួមសហការជាមួយអាជ្ញាធរដែនដី កងកម្លំាងប្រដាប់អាវុធទាំងបី អនុវត្តន៍នូវគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងទី៥ បន្តការងារកសាងអង្គភាព រៀបចំកន្លែងស្នាក់នៅហូបចុកដល់កងកម្លំាងឲ្យបានល្អ និងបន្តយកចិត្តទុកដាក់ បង្កបង្កើនផលចិញ្ចឹមសត្វ ដោះស្រាយជីវភាពរស់នៅជូនកងទ័ព បង្កើន បន្ថែម លើគោលរបប ដែលថ្នាក់បានកំណត់ ៕ ដោយ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner