នូវែលហ្សេឡង់បើកទទួលភ្ញៀវទេសចរ និងនិស្សិតមកពី 60 ប្រទេស-ដែនដីឡើងវិញ

វែលលីនតុន៖ ប្រទេសនូវែលសេឡង់បានបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះអ្នកទេសចរ និងនិស្សិតដែលបានចាក់វ៉ាក់សាំងបង្ការរួចរាល់មកពីប្រទេស និងដែនដីចំនួន 60។

នូវែលសេឡង់បានបិទព្រំដែនរបស់ខ្លួននៅខែមីនា ឆ្នាំ2020 ជាគោលការណ៍ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ១៩។ ប៉ុន្តែប្រទេសនេះត្រូវបានបន្ធូរបន្ថយការរឹតបន្តឹងរបស់ខ្លួនវិញចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ ។

ចាប់ពីថ្ងៃចន្ទនេះតទៅ អ្នកធ្វើដំណើរមកពីប្រទេស និងដែនដីចំនួន 60 ដែលលើកលែងទិដ្ឋាការ រួមទាំងជប៉ុនអាចចូលប្រទេសនូវែលសេឡង់បាន ដរាបណាពួកគេមានភស្តុតាងបញ្ជាក់ពីការចាក់ថ្នាំបង្ការជាមួយនឹងវ៉ាក់សាំងដែលត្រូវបានអនុម័ត។ ពួកគេក៏ត្រូវបានតម្រូវឱ្យធ្វើតេស្តអវិជ្ជមាន COVID-19 មុនចេញដំណើរផងដែរ។

នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានអះអាងថា ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសខ្លួន គឺមិនអាចខ្វះបានក្នុងការកសាងឡើងវិញនូវសេដ្ឋកិច្ចដែលរងគ្រោះដោយជំងឺរាតត្បាតនោះឡេីយ។

លោកស្រីបន្ថែមថា ការចាប់ផ្ដើមឡើងវិញពេញលេញនៃវិស័យទេសចរណ៍អន្តរជាតិ និងការធ្វើដំណើរអាជីវកម្មត្រូវបានរំពឹងទុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner