រដ្ឋអាជ្ញាអ៊ុយក្រែន៖ ឧក្រិដ្ឋកម្មសង្គ្រាមជាង ៩.០០០ករណីកំពុងត្រូវបានស៊ើបអង្កេត

កៀវ៖ រដ្ឋអាជ្ញាអ៊ុយក្រែននិយាយថា ពួកគេកំពុងស៊ើបអង្កេតករណីជាង 9,000 នៃឧក្រិដ្ឋកម្មសង្រ្គាមដែលសង្ស័យបានប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសរបស់ខ្លួន។

រដ្ឋអាជ្ញាបានបញ្ជាក់ថា អាជ្ញាធរអនុវត្តច្បាប់អ៊ុយក្រែនបានចុះបញ្ជីនីតិវិធីព្រហ្មទណ្ឌចំនួន 9,247ករណីទៅជាឧក្រិដ្ឋកម្មឈ្លានពាន និងឧក្រិដ្ឋកម្មសង្រ្គាម គិតត្រឹមព្រឹកថ្ងៃចន្ទដេីមសប្តាហ៍នេះ។

ពួកគេក៏បាននិយាយផងដែរថា ជនសង្ស័យចំនួន 621នាក់ត្រូវបានកំណត់អត្តសញ្ញាណ រួមទាំងមន្ត្រីយោធាជាន់ខ្ពស់ និងអ្នកនយោបាយរុស្ស៊ីផងដែរ។

កាលពីថ្ងៃអាទិត្យ អគ្គរដ្ឋអាជ្ញាអ៊ុយក្រែនលោកស្រី Iryna Venediktova បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដំណើរការរបស់តុលាការបានចាប់ផ្តើមនៅក្នុងតំបន់ Kyiv, Sumy និង Chernihiv ដែលត្រូវបានរំដោះពីកងកម្លាំងរុស្ស៊ី ។

លោក ស្រី Venediktova បាននិយាយថា មនុស្ស 15 នាក់នឹងត្រូវបានកាត់ទោសនៅក្នុងតំបន់ Kyiv លើការចោទប្រកាន់ពីបទធ្វើទារុណកម្មបង្កអំពើហិង្សាផ្លូវភេទ និងការលួចប្លន់។ លោកស្រីបន្ថែមថា ការកាត់ទោសជនសង្ស័យជុំវិញការរឹបអូសរោងចក្រថាមពលនុយក្លេអ៊ែរ Chornobyl ក៏បានចាប់ផ្តើមផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner