ប្រមុខយោធារុស្ស៊ីធ្វើទស្សនកិច្ចជាសម្ងាត់នៅភាគខាងកើតអ៊ុយក្រែន

ម៉ូស្គូ៖ កាសែត ញូវយ៉ក ថាមស៍(New York Times) បាន រាយការណ៍ថា មន្ត្រីជាន់ខ្ពស់នៃយោធារុស្ស៊ីបានធ្វើទស្សនកិច្ច ដោយសម្ងាត់ទៅកាន់ភាគខាងកើតអ៊ុយក្រែន ក្នុងកិច្ចខិតខំ ប្រឹងប្រែងដើម្បីផ្លាស់ប្តូរដំណើរ នៃការវាយលុកនៅទីនោះ។

កាសែតអាមេរិកនេះបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនបញ្ជាក់ថា អគ្គសេនាធិការលោក Valery Gerasimov បានស្នាក់នៅក្នុងតំបន់នោះអស់រយៈពេលជាច្រើនថ្ងៃកាលពីសប្តាហ៍មុន។

កាសែតនេះបានបញ្ជាក់ថា ឧត្តមសេនីយ Gerasimov បានទៅ ទស្សនាសាលារៀនមួយ ដែលទាហានរុស្ស៊ីប្រើជាមូលដ្ឋាននៅ Izyum ក្នុងតំបន់ Kharkiv កាលពីថ្ងៃសៅរ៍។

កាសែតនេះក៏បានឱ្យដឹងផងដែរថា កងកម្លាំងអ៊ុយក្រែនបាន ស៊ើបការណ៍ដឹងពីដំណើរទស្សនកិច្ចរបស់គាត់ និងបានវាយ ប្រហារសាលារៀននៅល្ងាចនោះ ប៉ុន្តែលោក Gerasimov បាន ចាកចេញទៅប្រទេសរុស្ស៊ីរួចហើយ។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា បានសម្លាប់ ទាហាន រុស្ស៊ីប្រហែល ២០០នាក់ រួមទាំងយ៉ាងហោចណាស់ ឧត្តមសេនីយ៍ម្នាក់ផងដែរ។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ Gerasimov គឺជាជំនួយការដ៏ ជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។ កាសែតដដែលនេះបានបញ្ជាក់ថា វត្តមានរបស់មន្ត្រីជាន់ខ្ពស់បែប នេះនៅតំបន់ជួរមុខគឺមិនមែនធម្មតានោះទេ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner